ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តី ៖ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានជិត២ម៉ឺនរោងចក្រ ដែលមានកម្មករជាង១លាននាក់
ថ្ងៃទី ៖ 26-05-2023, ដោយ​​ admin , 116 Views
                     
ភ្នំពេញ : នាយករដ្ឋមន្រ្តីនៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា កាលពីឆ្នាំ១៩៩៧ កម្ពុជាមានត្រឹមតែជាង៦៤ រោងចក្រ និងមានកម្មករ តែ៨ម៉ឺននាក់ប៉ុណ្ណោះ ហើយទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ ដោយពេលនោះកម្មករ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។ ប៉ុន្តែបច្ចុប្បន្នផ្ទុយស្រឡះ ពោលកម្ពុជាមានរោងចក្រដល់ទៅ ១៣២៦ រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ ម៉ឺននាក់។ ប៉ុន្ដែសម្រាប់ក្នុងឆ្នាំ ២០២៣នេះ កម្ពុជាមានរោងចក្រ សហគ្រាសទាំងអស់ ចំនួន ១៧០០០ រោងចក្រ មានកម្មកររហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើងនៃវិស័យឧស្សាហកម្មសម្រាប់ប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រូបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ជិត២ម៉ឺននាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Cament) នៅថ្ងៃសុក្រ ទី២៦ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោម២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ។

សម្តេចតេជោ បានសម្តែងក្តីរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលទទួលបានរហូតដល់ជាង៤០០ដុល្លារអាមេរិក បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣នេះតទៅ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរ ដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ ១៣ លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ។ គោលការណ៍ថ្មី នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ក៏បាន អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាពទាំងអស់គ្នា។សម្តេចតេជោក៏បានអំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត។ខិតខំដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់ទុក ហើយសម្តេចតេជោ ក៏បានអំពាវនាវឱ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ មុននឹង

បញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ៥៩៦នាក់ ក្នុងម្នាក់ៗ២០០ដុល្លារផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com