ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
នាយករដ្ឋមន្រ្តី ៖ កម្ពុជាផ្តល់វ៉ាក់សាំង ១លានដូស ទៅឲ្យមីយ៉ាន់ម៉ា
ថ្ងៃទី ៖ 26-05-2023, ដោយ​​ admin , 137 Views
                     
ភ្នំពេញ: ថ្ងៃនេះកម្ពុជាបាននាំយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស រួមជាមួយនឹងបរិក្ខារពេទ្យមួយចំនួនទៅជូនប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសមីយ៉ាន់ម៉ានៅមានអ្នកឆ្លងហើយខ្វះខាតវ៉ាក់សាំង ។ នេះបើតាមនាយករដ្ឋមន្រ្តី បញ្ជាក់នៅព្រឹកថ្ងៃសុក្រនេះ ។

យោងតាមAKP សារព័ត៌មានរបស់រដ្ឋ បានស្រង់សម្ដី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថា «យើងនៅសល់វ៉ាក់សាំង ដូច្នេះយើងត្រូវជូនទៅដល់មិត្តភ័ក្តិដែលមានតម្រូវការ ហើយពេលនេះលោកស្រី យស់ សម្បត្តិ ក៏កំពុងហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា»។

ការថ្លែងរបស់នាយករដ្ឋមន្រ្តីបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រូបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ជិត២ម៉ឺននាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Cament) ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com