«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ជាបទចម្រៀងដែលមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចាត់ទុកថា យកព្រលឹងជាតិយើងទៅលេងសើច
 
កម្ពុជាមិនបានឈឺចាប់រឿងថៃដក«គុនខ្មែរ» ដាក់«មួយថៃ»ឡើយ ពីព្រោះកម្ពុជាជោគជ័យមុនថៃ ក្នុងពេលប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដាក់ គុនខ្មែរ ចូលក្នុងធម្មនុញ្ញរបស់ស៊ីហ្គេម
ថ្ងៃទី ៖ 26-05-2023, ដោយ​​ admin , 125 Views
               
ភ្នំពេញ : កម្ពុជាមិនបានឈឺចាប់នឹងថៃក្នុងការដក «គុនខ្មែរ»ដាក់«មួយថៃ»ឡើយ ពីព្រោះកម្ពុជាទទួលជោគជ័យរួចទៅហើយក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ហើយបានដាក់កីឡាគុនខ្មែរ ចូលក្នុងធម្មនុញ្ញរបស់ស៊ីហ្គេមថែមទៀតផង ។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាន់ ចំរើន ។

ថ្លែងប្រាប់សារព័ត៌មាន NP កាលពីព្រហស្បតិ៍ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា យល់ថា វាជាសិទ្ធរបស់ថៃដោយសារតែគេជាម្ចាស់ផ្ទះ ដូចគ្នាទៅនឹងកម្ពុជា ដែលមិនបានដាក់វិញ្ញាសារមួយថៃនៅក្នុងស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅ ។

ការឆ្លើយតបបែបនេះ ក្រោយពីអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ប្រកាសថា វិញ្ញាសា«គុនខ្មែរ» នឹងមិនមាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ ហើយថៃ នឹងបញ្ចូលវិញ្ញាសា «មួយថៃ» មកវិញ ។

បើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន «តាមពិត កម្ពុជា បានទទួលជោគជ័យរួចទៅហើយក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ហើយបានដាក់កីឡាគុនខ្មែរ ចូលក្នុងធម្មនុញ្ញរបស់ស៊ីហ្គេមថែមទៀតផង» ។

សូមបញ្ជាក់ថា អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម លោកChayaphak Siriwat បានបញ្ជាក់ថា វិញ្ញាសា«គុនខ្មែរ» នឹងមិនមាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នោះទេ ដោយម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ នឹងបញ្ជូលវិញ្ញាសា «មួយថៃ» មកវិញ។ នេះយោងតាមសារព័ត៌មានថៃ Thairath News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ 

លោកChayaphak Siriwat បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នឹងមានកីឡាប្រពៃណីត្រឹមតែ៤ប៉ុណ្ណោះ ហើយប្រភេទនីមួយៗត្រូវប្រកួតមិនលើសពីមេដាយមាស៨ឡើយ ហើយក៏នឹងមានការរឹតបណ្តឹងចំពោះអត្តពលិកចូលសញ្ជាតិដែលមកប្រកួតផងដែរ ។

បន្ទាប់ពីភាគីថៃ បានលើកឡើងតាមរយៈការចុះផ្សាយពីសារព័ត៌មានរបស់ខ្លួន ពលរដ្ឋកម្ពុជាបានលើកឡើងតាមរយៈបណ្ដាញសង្គមដោយចាត់ទុកថា ថៃហាក់ខ្លបខ្លាចអំណាចកម្ពុជា ឬខ្លាចគុនខ្មែរល្បីជាងដែលពិភពលោកកំពុងចាប់អារម្មណ៍នឹងដឹងការពិតថា «គុនខ្មែរ» និង «គុនល្បុកតោ»ជារបស់ពិតដែលមានចារឆ្លាក់នៅផ្ទាំងសិលាប្រាសាទអង្គរវត្ត៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia