ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាមេរិកបដិសេធលក់យន្តហោះចម្បាំង F 35 ឲ្យកងទ័ពអាកាសថៃ
ថ្ងៃទី ៖ 25-05-2023, ដោយ​​ admin , 73 Views
                     
ថៃ : សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ កងទ័ពអាកាសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបដិសេធចំពោះសំណើពីសំណាក់ប្រទេសថៃ ស្តីពីការសុំទិញយន្តហោះចម្បាំង F-35 ដោយសារតែលក្ខខណ្ឌពាក់ព័ន្ធការហ្វឹកហាត់និងផ្នែកបច្ចេកទេស។

ថៃដែលត្រូវបានចាត់ថ្នាក់ជា សម្ព័ន្ធមិត្តសំខាន់មួយមិនមែននៅក្នុងអង្គការណាតូ (NATO) ដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣ បានត្រៀមកញ្ចប់ថវិកាចំនួន ១៣.៨ពាន់លានបាត ឬស្មើនឹង៤០៧.៦៨លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ សម្រាប់យកទៅទិញយន្តហោះចម្បាំងថ្មីៗ មកជំនួសកងយន្តហោះចម្បាំងចាស់ៗ ភាគច្រើនគឺជាយន្តហោះ F-5 ហើយនិង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។

ទីក្រុងបាងកក បានជ្រើសរើសយន្តហោះចម្បាំង F-35A ចំនួន៨គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin ជាគោលដៅរបស់ខ្លួន។

គួរបញ្ជាក់ថា F-35 គឺជាយន្តហោះចម្បាំងដ៏ទំនើបបំផុតមួយរបស់ពិភពលោក ហើយត្រូវបានចាត់ទុកផលិតផលពិសេសសម្រាប់នាំចេញតែទៅកាន់ ក្រុមសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកតែប៉ុណ្ណោះ ដែលនៅក្នុងតំបន់ប៉ាស៉ីហ្វិក គឺរួមមានអូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។

បច្ចុប្បន្ន ប្រទេសថៃក៏មានយន្តហោះចម្បាំង JAS-39 Gripen ចំនួន១២គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុនស៊ុយអែត Saab ផងដែរ បន្ថែមពីលើម៉ូដែលយន្តហោះចម្បាំង ផលិតដោយសហរដ្ឋអាមេរិក ដែលភាគច្រើនក្នុងចំណោមនោះ គឺបានស្ថិតក្រោមការធ្វើប្រតិបត្តិការរាប់ទសវត្សរ៍មកហើយ។

កងទ័ពអាកាសថៃបានបន្ថែមថា ខ្លួននឹងនៅតែបន្តស្វែងរកជម្រើសថ្មី ដើម្បីយកមកជំនួសយន្តហោះចម្បាំង F-16 ខណៈសហរដ្ឋអាមេរិកបានស្នើជួយផ្តល់ការកែលម្អ F-15 និង F-16 របស់ថៃ ដែលអាចប្រព្រឹត្តទៅបានឆាប់រហ័សជាង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com