ឯកឧត្ដម វ៉ី សំណាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ
ថ្ងៃទី ៖ 24-05-2023, ដោយ admin , 33 Views
ភ្នំពេញ : ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ផ្ញើសារលិខិតគោរពជូនពរ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
នាឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីគោរព យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដឹកនាំស្ថាប័នរដ្ឋសភា សម្រាប់នីតិកាលទី៦ និងនីតិកាល បន្តបន្ទាប់ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតិយ្យសេរីពហុបក្ស ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿង ៕
|