«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ជាបទចម្រៀងដែលមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចាត់ទុកថា យកព្រលឹងជាតិយើងទៅលេងសើច
 
រុស្ស៊ី និងចិន ចុះកិច្ចព្រមព្រៀងទ្វេភាគីជាបន្តបន្ទាប់
ថ្ងៃទី ៖ 24-05-2023, ដោយ​​ admin , 43 Views
               
ចិន : រុស្ស៊ី និងចិននៅថ្ងៃនេះ (ថ្ងៃទី ២៤ ឧសភា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាបន្តបន្ទាប់ក្នុងបរិបទនៃការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន។

រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា នាយករដ្ឋមន្ត្រី Mishustin បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រី Li Qiang ។

ទីភ្នាក់ងារព័ត៌មាន Interfax បានផ្សាយថា ជាលទ្ធផលនៃកិច្ចប្រជុំ កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននឹងត្រូវបានចុះហត្ថលេខា។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីទៅកាន់ទីក្រុងប៉េកាំងធ្វើឡើងបន្ទាប់ពីទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍កាលពីចុងសប្តាហ៍ដោយក្រុម G7 ដែលក្នុងនោះ G7 បានរិះគន់ប្រទេសទាំងពីរលើបញ្ហាជាច្រើនរួមទាំងអ៊ុយក្រែន និងអាវុធនុយក្លេអ៊ែរ ការបង្ខិតបង្ខំសេដ្ឋកិច្ច ...។

ទីក្រុងប៉េកាំងបានច្រានចោលការប៉ុនប៉ងរបស់លោកខាងលិចដើម្បីភ្ជាប់ភាពជាដៃគូរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូទៅនឹងបញ្ហាអ៊ុយក្រែន។ ចិនទទូចថាទំនាក់ទំនងចិន-រុស្ស៊ីមិនបំពានលើស្តង់ដារអន្តរជាតិទេ វាមានសិទ្ធិសហការជាមួយអ្នកណាម្នាក់ដែលខ្លួនជ្រើសរើស ហើយកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយរុស្ស៊ីមិនសំដៅលើប្រទេសទីបីណាមួយឡើយ។

ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីបានបន្តកើនឡើងក្នុងខែមេសា កើនឡើង 153.1 ភាគរយធៀបនឹងឆ្នាំមុន ហើយនៅក្នុងខែមីនាបានកើនឡើងទ្វេដង ទិន្នន័យគយចិនបានបង្ហាញថា ការនាំចេញថាមពលរបស់រុស្ស៊ីទៅកាន់ប្រទេសចិនត្រូវបានគេរំពឹងថានឹងកើនឡើង 40% នៅឆ្នាំនេះ ខណៈដែលប្រទេសទាំងពីរកំពុងពិភាក្សាអំពីការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាដល់ប្រទេសរុស្ស៊ី៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia