«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ជាបទចម្រៀងដែលមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចាត់ទុកថា យកព្រលឹងជាតិយើងទៅលេងសើច
 
នាយករដ្ឋមន្រ្តី ៖ ភាពក្លាយ និងការឈ្លានពានខាងវប្បធម៌មិនអាចទេ តែអ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកដោយស្ម័គ្រចិត្ត
ថ្ងៃទី ៖ 24-05-2023, ដោយ​​ admin , 39 Views
               
ភ្នំពេញ : «ភាពក្លាយ និងការឈ្លានពានខាងវប្បធម៌មិនអាចនឹងកើតនោះទេ ប៉ុន្តែ អ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្ត»។ ដូច្នេះត្រូវប្រុងប្រយ័ត្នលើការ ប្រើប្រាស់ទម្រង់សិល្បៈនានា ឱ្យត្រូវតាមទម្រង់ខ្មែរ កុំឱ្យខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ ខុស។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តី នៅក្នុងពិធីកាត់ខ្សែបូសម្ពោធអគារថ្មី និងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកល វិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ជាង៨០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

យោងតាមការចុះផ្សាយពីក្រសួងព័ត៌មាន នៅថ្ងៃពុធនេះថា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការបណ្ដុះបណ្ដាលផ្នែក មរតក ដូនតាដល់យុវជនក្រីក្រ ដែលរាជដ្ឋាភិបាលបានផ្ដល់ឱ្យក្នុងចំនួន ២ភាគរយ ទៅ ៤ភាគរយ ក្នុងចំណោមយុវជនប្រមាណ១លាន៥សែននាក់នាពេលខាងមុខ។

សម្ដេចតេជោលើកឡើងថា ព្រោះបញ្ហានេះ ត្រូវប្រុងប្រយ័ត្ន ក្រែងថ្ងៃក្រោយនោះ ក្មេងដែលទទួលតំណរ ពី យើងវាអនុវត្តន៍មិនត្រូវតាមក្បួនខ្នាត។

សម្ដេចស្នើឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសការកសាងបដិមា ឬរូបចម្លាក់ផ្សេងៗ បើធ្វើមិនត្រូវតាមក្បួនខ្នាតទេ ថ្ងៃក្រោយ មិនដឹងទៅជាអ្វីនោះទេ។ ឧទាហរណ៍ថា យើងទទួលមរតកពីមុនមក ដូចជា ព្រះបាទជ័យវរ្ម័ន ព្រះបាតយ៉ាងម៉េច ព្រះកេសយ៉ាងម៉េច រូបចម្លាក់អប្សរា ឬសម្លៀកបំពាក់ ជំនាន់ណាយ៉ាងម៉េច យើងស្គាល់ទម្រង់ហ្នឹង ហើយយើងបានដឹង។

សម្ដេចតេជោគូស បញ្ជាក់ថា ប៉ុន្តែឥឡូវនេះ នាំគ្នាអ្វីក៏ខ្មែរៗ ក៏ប៉ុន្តែវាមិនមែនជាទម្រង់ខ្មែរ រួចហើយ ថ្ងៃក្រោយ វាក្លាយទៅជាខ្មែរដែរនោះ។ ដូច្នេះត្រូវស្គាល់ថាតើអ្វីជារបស់ខ្មែរនៅជំនាន់ណា ព្រោះវា មាន សម័យរបស់វា។

សម្ដេចតេជោលើកឡើង ជាឧទាហរណ៍បន្ដទៀតថា បារាំងមកត្រួតត្រាយើងជាង ៩០ឆ្នាំ សួរថាតើបារាំងអាចកែយើងបានទេ ព្រោះយើងអត់ទទួលវប្បធម៌ បារាំង។ ម្យ៉ាង ទៀត វត្តអារាមរបស់យើង ក៏មានទីកន្លែងដែលយើងរក្សាទុកវប្បធម៌អក្សរសាស្ត្រ ក្នុងពេល ដែលបារាំងដើរត្រួតត្រាប្រទេសដទៃ ហើយយកភាសាបារាំងទៅប្រើ។ ឯកម្ពុជាបារាំង អត់ មានលទ្ធភាពដើម្បីនឹងកែនូវវប្បធម៌ខ្មែរទេ នៅពេលដែលខ្មែរនៅតែបន្តរក្សាទុក នៅតាមវត្ត អារាម ដែលយើងក៏គួរតែដឹងគុណបារាំងដែរ ដែលបានរក្សា ដូចជា ក្បួនច្បាប់ ល្បើក របស់ក្រមង៉ុយជាដើម។ល។

សម្ដេចតេជោថ្លែងបន្តថា លើសពីនេះ សំណង់យើងមួយ ចំនួន ដែលបន្សល់ទុកតាំងពី១០០ឆ្នាំ ឬមុន១០០ឆ្នាំ កំពុងតែរុះរើចោល ដូចជា កុដិលោក ឬសំណង់នានា ។ល។ ដោយបង្កើតចេញជាសំណង់ថ្មី ដែលខុសពីទ្រង់ពីមុន។ ជាងនេះ ទៀត សម្លៀកបំពាក់ ក៏ត្រូវកំណត់ឱ្យបានច្បាស់អំពីដំណាក់កាលរបស់វា ថាតើវាកើត នៅ ដំណាក់កាលអង្គរ ដំណាក់កាលលង្វែក ឬដំណាក់កាលចតុម្មុខ។ ជាមួយគ្នានេះ របាំ សួយ របស់បងប្អូនជនជាតិភាគតិច បើយើងធ្វើមិនទាន់ ពេលសមារណកម្មនៅឆ្នាំ១៩៩៨នោះទេ របាំសួយអាចដាច់ពូជតែម្ដង គឺមិនបានមកសម្ដែងលើឆាកដូចក្នុងពេលនេះទេ។ ដូច្នេះការ ដែលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នាំមកនូវការបង្រួមបង្រួមជាតិ និងឯកភាពទឹកដី បាន ផ្ដល់នូឱកាសគ្រប់ផ្នែក រាប់ទាំងវិស័យសិល្បៈ ដែលក្នុងនោះមានរបាំសួយ ដែលស្ថិតក្នុង ចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែង សង្កត់ធ្ងន់ថា ដូច្នេះបញ្ហាដែលត្រូវប្រុងប្រយ័ត្ន ដែលសម្ដេចសូមអង្វករ ធ្វើយ៉ាងម៉េច ឧទាហរណ៍ ការកសាងនូវរូបបដិមា ឬចម្លាក់ផ្សេងៗទៀត។ល។ ត្រូវធ្វើឱ្យត្រូវតាមទម្រង់ និងត្រូវតាមខ្នាតរបស់វា ដើម្បីឱ្យមនុស្សជំនាន់ក្រោយស្គាល់នូវ ចម្លាក់ វប្បធម៌របស់ខ្លួន។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រោយ ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សាលាវិចិត្រសិល្បៈបានបើកទ្វារជាផ្លូវការក្នុងកម្រិត មធម្យ សិក្សា និងមានឈ្មោះថា សាលាវិចិត្រសិល្បៈ ដែលមានបង្រៀនជំនាញ តូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូន្យរូប។ អនុក្រឹត្យ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៨៨ បាន បង្កើត ជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឡើងវិញ ដោយចែកចេញជា៥មហាវិទ្យាល័យ គឺ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយកម្ម មហាវិទ្យាល័យសិល្បៈសូន្យរូប មហាវិទ្យាល័យដូតន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។

លោកស្រី រដ្ឋមន្រ្ដីបានបន្ដថា ក្នុងខែឧសភា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ហើយក៏បានបង្កើតអង្គភាព ក្រោម ឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ ដែលមានតួនាទី ស្រាវជ្រាវចងក្រង បោះពុម្ភ និងផ្សព្វផ្សាយអំពីសិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់ រាន មានជីវិតជាលើកទីពីរឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបណ្ដុះបណ្ដាល ធនធានមនុស្ស សរុបបានចំនួន ៤ ៥១៦ នាក់ ក្នុងនោះ នារីមាន ១ ៤០៩ នាក់ លើមុខ ជំនាញ ទាំង៥ របស់ខ្លួន។ ធនធានមនុស្សទាំងនេះ បច្ចុប្បន្នកំពុងបំពេញការងារនៅតាម ស្ថាប័ន ជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅ ឯបរទេស៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia