នាយករដ្ឋមន្រ្តីស្នើឱ្យគណៈសង្ឃស្រុះស្រួលគ្នា កុំប្រើប្រាស់បណ្តាញសង្គម Facebook ដោះស្រាយបញ្ហា
ថ្ងៃទី ៖ 24-05-2023, ដោយ admin , 39 Views
ភ្នំពេញ : នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់គណៈសង្ឃអោយមានការស្រុះស្រួល និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហានោះ។
ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ ក្នុងករណីរឿងហួសចិត្តមួយកាលពីយប់ម៉ិញនេះ ដែលមានគណៈសង្ឃនាយកមួយអង្គរ បានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្ដេចសង្ឃ សៅរ៍ ចាន់ថុល្ល ព្រះចៅអធិការវត្តលង្ការ ខណៈព្រះអង្គសុទ្ធតែជាថ្នាក់ដឹកនាំសង្ឃ ៕
|