ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេច ហ៊ុន សែន ៖ បុគ្គលិក ឫកធំជាងនាយករដ្ឋមន្រ្តី សេវាអ៊ិនធឺណិតក្រុមហ៊ុន អន់ជាងគេនៅស្រុកខ្មែរ
ថ្ងៃទី ៖ 24-05-2023, ដោយ​​ admin , 119 Views
                     
ភ្នំពេញ : ក្រុមហ៊ុន អ៊ិនធឺណេតមួយ ឈ្មោះថា «HOME INTERNET» ត្រូវនាយករដ្ឋមន្រ្តី ចាត់ទុកថា ជាក្រុមអន់បំផុតក្នុងការផ្តល់សេវាកម្មអ៊ិនធឺណេត នៅកម្ពុជា

ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី «ក្រុមហ៊ុន (អ៊ីនធឺណិត) ដែលអន់ជាងគេនៅស្រុកខ្មែរ គឺក្រុមហ៊ុន ហូមអ៊ីនធឺណេត អាហ្នឹងម៉ែអន់ ឪអន់ហើយ។ ឥឡូវក្រសួងប្រៃសណីយ៍ ចុះមើលក្រុមហ៊ុននេះតិចមើល។ …..បុគ្គលិករបស់អ្នកឯងឬកធំជាងនាយករដ្ឋមន្ត្រី ពីព្រោះនាយករដ្ឋមន្ត្រីមិនដែលធ្វើឬកធំផងហ្នឹង»។

ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានបន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬបុរីទាំងអស់ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ិនធឺណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួនបាន គឺមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com