ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ហើយ! នៅបាំង១០ថ្ងៃទៀតប៉ុណ្ណោះ!
ថ្ងៃទី ៖ 24-05-2023, ដោយ​​ admin , 92 Views
                     
ភ្នំពេញ : នៅបាំង១០ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៤ ឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់កាលពីថ្ងៃទី១៧ ឧសភា សប្ដាហ៍មុន ។

តោះ! មកដឹងខ្លះៗ ពីកីឡាប៉ារ៉ាលើកទម្ងន់ ដែលជាប្រភេទកីឡាមួយដែលនឹងមានក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ អត្តពលិកកីឡាប៉ារ៉ាលើកទម្ងន់ ត្រូវដេកលើកៅអី ហើយលើករបារទម្ងន់ផ្ដេកពីប្រវែងដៃចុះមកដល់ទ្រូង ហើយលើកត្រឡប់របារនោះទៅទីតាំងចាប់ផ្តើមវិញ។ អត្តពលិកអាចនឹងធ្វើការលើករបារទម្ងន់ ៣លើកក្នុងអំឡុងពេលប្រកួត ដែលក្នុងមួយលើកៗពួកគេមានឱកាសព្យាយាម ៣ដង។ បន្ទាប់ពីការលើកដោយជោគជ័យ អត្តពលិកត្រូវបង្កើនទម្ងន់យ៉ាងហោចណាស់ ១ គីឡូសម្រាប់ការលើកបន្ទាប់។

គួរបញ្ជាក់ផងដែរថា អត្តពលិកម្នាក់ក៏អាចធ្វើការលើករបារលើកទី៤ សម្រាប់បំបែកកំណត់ត្រា ប៉ុន្តែនេះមិនរាប់បញ្ចូលក្នុងលទ្ធផលចុងក្រោយនៃការប្រកួតនោះទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com