បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី «គោលនយោបាយឧស្សាហកម្មរបស់កម្ពុជាមានគោលដៅពីរសំខាន់ ៖ គោលដៅទី១ កែច្នៃផលិតផលដែលកម្ពុជាមានវត្ថុធាតុដើម និងគោលដៅទី២ ដែលយើងចង់បានគឺ ការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា ។ អ៊ីចឹង សូមទាក់ទាញអ្នកដែលមានការវិនិយោគទាំងពីរច្រកហ្នឹង កែច្នៃវត្ថុធាតុដើមរបស់កម្ពុជាមានស្រាប់ និងបច្ចេកវិទ្យាថ្មីៗ ចូលមកតំបន់ឧស្សាហកម្ម » ៕