ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចាប់តាំងពីកម្ពុជាចូលប្រកួតកីឡាស៊ីហ្គេមជិត៣០ឆ្នាំមុន ឆ្នាំណាដែលកម្ពុជាដណ្ដើមបានមេដាយមាសច្រើនជាងគេ
ថ្ងៃទី ៖ 16-05-2023, ដោយ​​ admin , 153 Views
                     
ភ្នំពេញ : គិតចាប់តាំងពីឆ្នាំ១៩៩៥មក មានរយៈពេល២៨ឆ្នាំហើយដែលកម្ពុជាបានចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា ស៊ីហ្គេម ដើម្បីស្វែងរកមេដាយជូនជាតិមាតុភូមិ ប៉ុន្តែក្ដីស្រមៃរបស់កម្ពុជាហាក់មិនអំណោយផល ខណៈវិស័យកីឡារបស់កម្ពុជានៅមានកម្រិតទាប នេះបើធៀបនឹងប្រទេសដែលរីកចម្រើនមានប្រជាជនច្រើននិងមិនធ្លាប់ឆ្លងកាត់សង្រ្គាម ។

បើទោះប្រទេសកម្ពុជាមិនទាន់ដណ្ដើមបានលេខ១ ឬលេខ២ពីវិស័យកីឡា នៅក្នុងតំបន់អាស៊ីក៍ដោយ ប៉ុន្តែកម្ពុជាក៍មិនធម្មតាដែរក្នុងការដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ។

យោងតាមរបាយការណ៍ ខណៈប្រទេសថៃ រៀបចំព្រឹត្តិការណ៍ Sea Games កាលពីឆ្នាំ១៩៩៥ កម្ពុជាដណ្ដើមបានមេដាយបាន ២គ្រឿង ។ កាលណោះកម្ពុជា មិនបានឈ្នះមេដាយមាស និងមេដាយប្រាក់នោះទេ ពោលឈ្នះត្រឹមមេដាយសំរឹទ្ធ ២គ្រឿងប៉ុណ្ណោះ ។ បន្ទាប់មក នៅក្នុងព្រឹត្តិការណ៍ Sea Games ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ១៩៩៧ កម្ពុជា ឈ្នះមេដាយបាន ៦គ្រឿង សុទ្ធសឹងជាមេដាយ សំរឹទ្ធ ដោយកាលណោះ មេដាយមាស និងមេដាយប្រាក់ មិនទទួលបានជ័យលាភីឡើយ ។ ជាមួយគ្នានោះ នៅក្នុងព្រឹត្តិការណ៍ Sea Games ប្រទេសប្រ៊ុយណេ កាលពីឆ្នាំ១៩៩៩ វិញ កម្ពុជាមិនបានដណ្ដើមមេដាយសូម្បីតែមួយ។

របាយការណ៍បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ Sea Games ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០០១ កម្ពុជាឈ្នះមេដាយបាន ៧គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង ។ រហូតដល់ឆ្នាំ២០០៣ ខណៈប្រទេសវៀតណាម រៀបចំព្រឹត្តិការណ៍ Sea Games កម្ពុជាឈ្នះមេដាយបាន ១៧គ្រឿង ក្នុងនោះ មេដាយមាស ១គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង ។ បន្ទាប់មកនៅឆ្នាំ២០០៥ នៅពេលប្រទេស ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ Sea Games កម្ពុជា ឈ្នះមេដាយបាន ១២គ្រឿង ក្នុងនោះ មេដាយប្រាក់ ៣គ្រឿង មេដាយសំរឹទ្ធ ៩គ្រឿង លើកលែងមេដាយមាសប៉ុណ្ណោះដែលមិនដណ្ដើមបាន ។ ក្រោយមកនៅក្នុងឆ្នាំ២០០៧ ខណៈប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ Sea Games កម្ពុជា ឈ្នះមេដាយបាន ១៨គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង ។ ដោយឡែក សម្រាប់ការរៀបចំព្រឹត្តិការណ៍ Sea Games នៅក្នុងប្រទេសឡាវ កាលពីឆ្នាំ២០០៩ វិញកម្ពុជា ឈ្នះមេដាយបាន ៤០គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿងមេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ២៧គ្រឿង។

របាយការណ៍បានបន្ថែមថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ Sea Games នៅឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១១ វិញ កម្ពុជា ឈ្នះមេដាយបាន ៣៩គ្រឿង ក្នុងនោះបានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ២៤គ្រឿង ។ ដោយឡែកសម្រាប់ Sea Games នៅប្រទេស មីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៣ កម្ពុជាឈ្នះមេដាយបាន ៤៧គ្រឿង ក្នុងនោះឈ្នះបានមេដាយមាស ៨គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ២៨គ្រឿង។ បន្ទាប់មកនៅក្នុងឆ្នាំ២០១៥ ខណៈប្រទេស សាំងហ្គាពួរ ធ្វើជាម្ចាស់ផ្ទះ Sea Games កម្ពុជា ឈ្នះមេដាយបាន ១៥គ្រឿង ក្នុងនោះ បានមេដាយមាស ១គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ៩គ្រឿង ។ រីឯ Sea Games នៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ វិញ កម្ពុជាឈ្នះមេដាយបាន ១៧គ្រឿង ក្នុងនោះឈ្នះបានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង ។

របាយការណ៍បានរំលេចឡើងទៀតថា សម្រាប់ Sea Games នៅប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ២០១៩ កាលណោះកម្ពុជាឈ្នះមេដាយបាន ៤៦គ្រឿង ក្នុងនោះឈ្នះបានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ៣៦គ្រឿង ។ ក្រោយមកនៅក្នុងឆ្នាំ២០២១ ខណៈប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ Sea Games ពេលនោះ កម្ពុជាឈ្នះមេដាយបាន ៦៣គ្រឿង ក្នុងនោះឈ្នះបានមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរឹទ្ធ ៤១គ្រឿង ។

តែសម្រាប់ឆ្នាំ២០២៣នេះ ផ្ទុយស្រលះពីឆ្នាំមុនៗ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាខកខានអស់រយៈពេល៦៤ឆ្នាំមកហើយនោះ ពេលនេះកម្ពុជាដណ្ដើមបានមេដាយជូនជាតិ ២៥៤គ្រឿង ក្នុងនោះឈ្នះបាន មេដាយមាស ៧១គ្រឿង មេដាយប្រាក់ ៦៨គ្រឿង និងមេដាយសំរឹទ្ធ ១១៥គ្រឿង ដោយកម្ពុជាឈរលំដាប់លេខរៀងទី៤ ។ នេះបើយោងទៅតាមរបាយការណ៍ គិតត្រឹមម៉ោង ១:៤៤នាទី រសៀល ថ្ងៃទី១៦ ឧសភា ២០២៣ ។

បើតាមការបញ្ជាក់ក្នុងរបាយការណ៍ ចំនួនមេដាយមាសរបស់កម្ពុជាពេលនេះឡើងដល់ ៧១គ្រឿង រួមមានវិញ្ញាសាគុនខ្មែរ ១៤គ្រឿង វ៉ូវីណាម ១០គ្រឿង គុនល្បុក្កតោ៨គ្រឿង ឈិនឡូន ៤គ្រឿង ជឺជីស៊ុ ៣គ្រឿង ចំបាប់ ៣គ្រឿង កីឡាអេឡិចត្រូនិក ២គ្រឿង សូហ្វតិន្នីស ២គ្រឿង ទ្រីយ៉ាត្លុង ២គ្រឿង គ្រីឃីត ២គ្រឿង Pencak Silat ២គ្រឿង បុកប៊ីយ៉ា ២គ្រឿង ហែលទឹកពាក់ជើងទា ២គ្រឿង តេក្វាន់ដូ ២គ្រឿង Kickboxing២គ្រឿង អុកចត្រង្គ១គ្រឿង បាល់បោះ ១គ្រឿង ការ៉ាតេ ១គ្រឿង វូស៊ូ ១គ្រឿង វាយសី ១គ្រឿង អត្តពលកម្ម ១គ្រឿង ប្រណាំងទូកប្រពៃណី ១គ្រឿង យូដូ ១គ្រឿង ប្រដាល់ ១គ្រឿង និង Arnis ១ គ្រឿង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com