ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាទទួលបានមេដាយយ៉ាងច្រើនក្នុងការប្រកួតស៊ីហ្គេមនៅតំបន់អាស៊ីឆ្នាំនេះបើធៀបនឹងប្រទេសដែលរីកចម្រើនវិស័យកីឡា
ថ្ងៃទី ៖ 15-05-2023, ដោយ​​ admin , 108 Views
                     
ភ្នំពេញ : បើទោះប្រទេសកម្ពុជាមិនទាន់ដណ្ដើមបានលេខ១ ឬលេខ២ពីវិស័យកីឡា នៅក្នុងតំបន់អាស៊ីក៍ដោយ ប៉ុន្តែកម្ពុជាក៍មិនធម្មតាដែរក្នុងការដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ។

គិតត្រឹមម៉ោងជាង១២រសៀល ថ្ងៃទី១៥ ឧសភា កម្ពុជាទទួលបានមេដាយសរុប២៣០ ក្នុងនោះមេដាយមាសចំនួន៦៥មេដាយ ប្រាក់៦១ និងមេដាយសំរឹទ្ធ ១០៤ ដែលកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៤ ។

ថ្លែងនៅមុខនិស្សិតរាប់រយនាក់ ព្រឹកថ្ងៃចន្ទ ទី១៥ ឧសភា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន០៣ ដែលក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ត្រឹមថ្ងៃនេះ ប្រសិនបើគ្មានការប្រែប្រួលទេ កម្ពុជានៅឈរលេខ៤ ដែលមុននេះធ្លាប់តែឈរលេខ៩ ឬលេខ៨ ឥឡូវកម្ពុជាអាចឈរលេខ៤ ។

បើតាមនាយករដ្ឋមន្រ្តី «កីឡាហើយជាលើកដំបូងនៅក្នុងប្រវត្តិកីឡារបស់យើង ដែលកីឡាខ្នាតអូឡាំពិក ត្រូវទទួលបាននូវមេដាយមាស គឺកីឡាហែលទឹក និងកីឡារត់ប្រណាំង ដែលមុននេះយើងមិនដែលមានមេដាយមាសទេ ឥឡូវយើងចាប់ផ្ដើមមានមេដាយមាស ។ រឿងឈ្នះរឿងចាញ់ បានប៉ុន្មានប៉ុណ្ណេះខ្ញុំចាត់ទុកថា វាជាមោទកភាពមួយនៅក្នុងដំណើរការនៃការឈានឡើងពីវិស័យកីឡាកម្ពុជា» ។

គួររម្លឹកថា កាលពីឆ្នាំ២០២១ ខណៈវៀតណាម ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឈរលំដាប់លេខរៀងទី១ ក្នុង តារាង មេដាយ មាស ២០៥, ប្រាក់ ១២៥ និង សំរឹទ្ធ ១១៦។ ថៃ ជាប់លេខ២ បានមេដាយមាស ៩២ ប្រាក់១០៣ សំរឹទ្ធ១៣៦ និងឥណ្ឌូនេស៊ី បានមេដាយមាស៦៩ ប្រាក់៩១ សំរឹទ្ធ៨១ ។ ចំណែកប្រទេស តាម ពីក្រោយ ដោយ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា ឡាវ ប្រ៊ុយណេ និង ទីម័រខាងកើត។

សូមបញ្ជាក់ថា ខណៈវៀតណាម ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម កាលពីឆ្នាំ២០២១ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ ដោយទទួលបានមេដាយសរុប៦៣ ក្នុងនោះមានមេដាយមាស៩, ប្រាក់១៣ និងសំរិទ្ធិ៤១ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com