ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្រួង ភាវី ៖ រាល់​​ថវិកាដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ក្នុងការប្រកួត​ឈ្នះ​ ឬ​ចាញ់​ ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំង​អស់​
ថ្ងៃទី ៖ 14-05-2023, ដោយ​​ admin , 328 Views
                     
ភ្នំពេញ : នរណាៗក៍គេចាប់អារម្មណ៍ម្ចាស់មេដាយមាស ស្រួង ភាវី ដែរ ក្រោយពីនាងប្រកាសថា «រាល់​​ថវិកាដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ក្នុងការប្រកួត​ឈ្នះ​ ឬ​ចាញ់​ ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំង​អស់​» ។ តើស្រួង ភាវី ជានរណា ?

ស្រួង ភាវី គឺជាកីឡាការិនីប្រភេទកីឡាស្តូកឃ័រមួយរូប ដែលកំពុងមានឈ្មោះបោះសំឡេងជាខ្លាំង នៅឯប្រទេសកូរ៉េខាងត្បូង ហើយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ ៣ នៅលើពិភពលោក។ អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ មកម្លេះ ដើម្បីរៀបការជាមួយស្វាមីដែលជាជនជាតិកូរ៉េ។ ភាវី នាងបានចំណាយរយៈពេល ៧ឆ្នាំ ដើម្បីវិវឌ្ឍខ្លួនឲ្យក្លាយជាកំពូលកីឡាការិនី។ ការចាប់ផ្តើមដំបូងរបស់នាងគ្រាន់តែទៅមើលស្វាមីលេងប៉ុណ្ណោះ ប៉ុន្ដែយូរៗទៅស្វាមីក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់បន្ថែមទៀតផង។

អ្នកនាង ស្រួង ភាវី បានចូលរួមប្រជែងកីឡាស្នូកយ័រដំបូង បំផុតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១ និងបានក្លាយខ្លួនជា កីឡាការិនីលេខ ១ ប្រចាំប្រភេទកីឡាស្នូកយ័រក្នុងឆ្នាំដដែល នោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីដែលមាន ស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ ក៏បានជាប់ចំណាត់ថ្នាក់ លេខ៣ ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ ២០១៨ ទៀតផង។

តាមពិតទៅកាលពីនៅក្មេង ភាវី ចង់ក្លាយខ្លួន ជាវេជ្ជបណ្ឌិតទៅវិញទេ ប៉ុន្តែដោយសារជីវភាពគ្រួសារ ទើបត្រូវបង្ខំចិត្តឲ្យនាងឈប់រៀន និងជួយធ្វើការងារស្រែចម្ការ ជាមួយឪពុកម្តាយ មុនពេលចាកចេញមករស់នៅប្រទេសកូរ៉េ ខាងត្បូង។

លើសពីនេះទៅទៀត អ្នកនាង ស្រួង ភាវី ក៏បានចូលរួម ការងារមនុស្សធម៌ ដែលបានជួយដល់កុមារកម្ពុជាជាច្រើន តាមរយៈការចែកអំណោយសម្ភារៈសិក្សា និងជួយដល់ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជាផងដែរ ។

បង្ហោះសារនៅលើបណ្ដាញសង្គមព្រឹកថ្ងៃទី១៤ ឧសភានេះ ស្រួង ភាវី បានសរសេរថា «​តាម​ពិត​ទៅ​ ខ្ញុំ​មិន​មែន​ជា​មាន​ទ្រព្យ​ធន​ច្រើន​អី​ទេ​ តែ​ខ្ញុំ​ធ្វើ​នេះ​គឺ​ព្រោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​ រាល់​សកម្មភាព​ពី​មុន​ និង​ឥឡូវ​ ហើយ​ទៅ​អនាគត​គឺ​នៅ​ដដែល​ ក្នុង​ការ​ជួយ​ដល់​ប្អូនៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ក្នុង​ការ​ស្វែង​រក​ការ​រៀន​សូត្រ​ក្រេប​យក​ចំណេះ​ដឹង​ទៅ​អនាគត​ ។ ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង​និង​​អាយុ​ជីវិត​គឺ​ខ្ញុំ​លះបង់​ដេីម្បី​កម្ពុជា​ ។ អរគុណពុកម៉ែបងប្អូនណាស់»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com