សូមបញ្ជាក់ថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ។
កីឡាការិនីដែលមានប្រជាប្រិយភាព អ្នកនាង ស្រួង ភាវី បាននិយាយថា រាល់ថវិការដែលនាងប្រកួតបានជ័យជម្នះទាំងប៉ុន្មាន គឺនាងបានចូលមូលនិធិ និងសប្បុរសធម៌ឲ្យប្អូនៗនៅក្នុងប្រទេសខ្មែរ ។«ខ្ញុំផ្ទាល់ទាំងបេះដូង និងអាយុជីវិត គឺខ្ញុំលះបង់ដេីម្បីកម្ពុជា»៕