ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្នុងចំណោមកីឡារបស់កម្ពុជាទាំងអស់ កីឡា គុនខ្មែរ លេចធ្លោរជាងគេ ដណ្ដើមបានមេដាយមាស ចំនួន១៤
ថ្ងៃទី ៖ 12-05-2023, ដោយ​​ admin , 154 Views
                     
ភ្នំពេញ : ក្នុងចំណោមកីឡារបស់កម្ពុជាទាំង១៧ផ្នែក កីឡាគុនខ្មែរ ហាក់លេចធ្លោរជាងគេ ដោយដណ្ដើមបានមេដាយមាស ចំនួន១៤មេដាយ ។ ចំណែកគុនល្បុកតោរបស់ខ្មែរ ដណ្ដើមបានមេដាយមាសចំនួន៨មេដាយ ។ នេះបើយោងទៅតាមសារព័ត៌មានថ្មីៗ គិតត្រឹមយប់ថ្ងៃទី១១ ឧសភា ម្សិលមិញ ។

របាយការណ៍បានបញ្ជាក់ថា វិញ្ញាសា ទទួលបានមេដាយមាសច្រើនជាងគេ ពោលបានចំនួន១៤គ្រឿង ។បន្ទាប់មកវិញ្ញាសា វ៉ូវីណាម ជាប់លេខរៀងទី២ក្នុងចំណោមវិញ្ញាសារបស់ខ្មែរដោយទទួលបានមេដាយមាសចំនួន ១០គ្រឿង ។ ចំណែកគុនល្បុក្កតោ ជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយមាស ៨គ្រឿង ។ ដោយឡែកវិញ្ញសា កីឡា សីដក់ និងឈិនឡូន ទទួលបានមេដាយមាស ៤គ្រឿង , កីឡា ជឺជិតស៊ូ ទទួលបានមេដាយមាស ៣គ្រឿង , កីឡា សូហ្វតេន្នីស ទទួលបានមេដាយមាស ២គ្រឿង , កីឡា ទ្រីយ៉ាត្លុង/ឌូអាត្លង/អាគ័តត្លុង ទទួលបានមេដាយមាស ២គ្រឿង , កីឡាអេឡិចត្រូនិក ទទួលបានមេដាយមាស ២គ្រឿង , កីឡា បញ្ចសិលា ទទួលបានមេដាយមាស ២គ្រឿង , កីឡា គ្រីឃីត ទទួលបានមេដាយមាស ២គ្រឿង ។ ក្រៅពីនោះមាន កីឡា អុកចត្រង្គ , ការ៉ាតេ , រ៉ូស៊ូ , ប៊ីយ៉ា និងស្នូកឃ័រ , វាយសី , អត្តពលកម្ម និងកីឡា បាល់បោះ សុទ្ធសឹងទទួលបានមេដាយមាស ១គ្រឿងៗ ។

យោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃសុក្រ ទី១២ ឧសភា ២០២៣ បានបញ្ជាក់ថា ក្នុងចំណោម១១ប្រទេស ដែលជាសមាជិកអាស៊ាន កម្ពុជាជាប់ចំណាត់លេខ២ ដោយបានមេដាយសរុប ចំនួន ១៥៤គ្រឿង ក្នុងនោះកម្ពុជាឈ្នះមេដាយមាស ៥៦គ្រឿង មេដាយប្រាក់ ៤៤គ្រឿង និងមេដាយសំរិត ៥៤គ្រឿង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com