ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រកួត គុនខ្មែរ នៅថ្ងៃនេះ កម្ពុជាដណ្ដើមបានមេដាយមាស៥គ្រឿង ប្រាក់១ និងសំរឹទ្ធ២
ថ្ងៃទី ៖ 10-05-2023, ដោយ​​ admin , 96 Views
                     
ភ្នំពេញ : ប្រកួត គុនខ្មែរ នៅថ្ងៃពុធនេះ កម្ពុជាដណ្ដើមបានមេដាយមាស៥គ្រឿង ប្រាក់១ និងសំរឹទ្ធ២ ក្រោយពីបញ្ចប់៨វិញ្ញាសា នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីAKP សារព័ត៌មានរបស់រដ្ឋ ។

AKP ថា មេដាយមាស ប្រាក់ និងសំរឹទ្ធសរុប៨គ្រឿងរបស់ម្ចាស់ផ្ទះកម្ពុជា នៅថ្ងៃនេះ រួមមាន៖ កីឡាករ ម៉ាប់ ធារ៉ា ឈ្នះមេដាយមាស១ លើវិញ្ញាសា គុនខ្មែរ បុរស ទម្ងន់ ៤៥គីឡូក្រាម, ទី២ កីឡាករគុនខ្មែរ ឡុង ពិសិដ្ឋ បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៤៨គីឡូក្រាម ទី៣ កីឡាករគុនខ្មែរ ខាំ ខ្លានាង បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៥១គីឡូក្រាម ទី៤ កីឡាករគុនខ្មែរ ហ៊ីម គឹមរៀង បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៥៤គីឡូក្រាម និងទី៥ កីឡាករ ឡៅ ចិត្រា បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៦៧គីឡូក្រាម។ ចំណែកកីឡាការិនីគុនខ្មែរ សំ សំណាង បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា គុនខ្មែរនារី ទម្ងន់ ៦០គីឡូក្រាម និងកីឡាការិនីគុនខ្មែរ ម្នាក់ទៀតបានត្រឹមមេដាយសំរិទ្ធ។

សូមជម្រាបជូនថា សរុបមកដល់ ពេលនេះ កម្ពុជាបានឈ្នះមេដាយសរុបចំនួន១០គ្រឿង ក្នុងនោះមេដាយមាស៧គ្រឿង ប្រាក់១ និងសំរឹទ្ធ១គ្រឿង។ ដោយឡែកសម្រាប់ការប្រកួតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយលើប្រភេទកីឡា គុនខ្មែរ នៅសល់៩វិញ្ញាសាចុងក្រោយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com