ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បណ្តាប្រទេសអ្នកមាននឹងប្រជុំពង្រឹងប្រព័ន្ធធនាគារពិភពលោក
ថ្ងៃទី ៖ 10-05-2023, ដោយ​​ admin , 110 Views
                     
បរទេស : មេដឹកនាំក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) នឹងពិភាក្សាគ្នាក្នុងសប្តាហ៍នេះ អំពីវិធីពង្រឹងប្រព័ន្ធហិរញ្ញវត្ថុសកល ខណៈដែលការដួលរលំរបស់ធនាគារអាមេរិក នាពេលថ្មីៗនេះ នាំមកនូវហានិភ័យ ចំពោះដំណើរការធនាគារឌីជីថល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ របស់ប្រទេស G7 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែឧសភា នៅទីក្រុងនីអ៊ីហ្កាតា ប្រទេសជប៉ុនបានថ្លែងថា «បរិយាកាសជុំវិញហិរញ្ញវត្ថុបានផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងការលេចឡើង នូវធនាគារតាមបណ្តាញទំនាក់ទំនងសង្គម និងតាមអ៊ីនធឺណិត»។

លោកបានមានប្រសាសន៍ថា «ការឆ្លើយតបទៅនឹងការផ្លាស់ប្តូរបែបនេះ បានក្លាយទៅជាបញ្ហាប្រឈមរួមគ្នា សម្រាប់ប្រទេសនានា ជុំវិញពិភពលោក រួមទាំងប្រទេសជប៉ុនផងដែរ»។

លោកបានបន្ថែមថា ប្រធានបទនៅក្នុងកិច្ចប្រជុំ G7 នៅសប្តាហ៍នេះនឹងស្ថិតក្នុងចំណោមបញ្ហាជាច្រើន ដែលត្រូវពិភាក្សា។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របរាយការណ៍ ដោយដកស្រង់សម្ដីលោក Masato Kanda ដែលមន្ត្រីការទូតផ្នែកហិរញ្ញវត្ថុកំពូលមួយរួប មកពីប្រទេសជប៉ុន ខណៈថែ្លងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 ក៏អាចពិភាក្សាអំពីបញ្ហាពិដានបំណុលរបស់សហរដ្ឋអាមេរិក និងជំហាននានា ដើម្បីទប់ស្កាត់រុស្ស៊ីពីការគេចវេសការដាក់ទណ្ឌកម្មផងដែរ។

លោក Kanda បានថ្លែងថា ប្រទេសជប៉ុននឹងអញ្ជើញរដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់អ៊ុយក្រែនឱ្យចូលរួមក្នុងវគ្គប្រជុំមួយ នៅថ្ងៃព្រហស្បតិ៍ដែលនឹងពិភាក្សាអំពីជំនួយ ដល់ប្រទេសដែលរងគ្រោះដោយសង្គ្រាមនេះ។ ការដួលរលំធនាគារ First Republic Bank នាពេលថ្មីៗនេះ បានធ្វើឱ្យវិនិយោគិន មានការព្រួយបារម្ភកាន់តែខ្លាំងអំពីវិស័យធនាគារ របស់សហរដ្ឋអាមេរិក ហើយបានលើកឡើងពីការអំពាវនាវឱ្យនិយតករត្រួតពិនិត្យជាសកល កាន់តែប្រសើរឡើងទៅលើហានិភ័យថ្មីៗ ដូចជាការដំណើរការធនាគារឌីជីថលជាដើម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com