ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ដួង តារា ៖ ខ្ញុំសង្កេតឃើញថាចោរបច្ចេកវិទ្យា (Hacker) បាននឹងកំពុងព្យាយាមលួចយកAccount អ្នកប្រើប្រាស់ Facebook
ថ្ងៃទី ៖ 10-05-2023, ដោយ​​ admin , 149 Views
                     
ភ្នំពេញ : ខ្ញុំសង្កេតឃើញថាចោរបច្ចេកវិទ្យា (Hacker) បាននឹងកំពុងព្យាយាមលួចយកAccount អ្នកប្រើប្រាស់ Facebook ស្របពេលដែលក្រុមហ៊ុនកំពុងពង្រឹង Community Standard Policy ។ ខ្ញុំសូមជូនព័ត៌មានមួយចំនួនដល់បងប្អូនក្នុងការការពារ Account (Profile/ Page)។ នេះបើតាមការបញ្ជាក់ពីលោក ដួង តារា ជំនួយការផ្ទាល់របស់នាយករដ្ឋមន្រ្តី ។

លោក ដួង តារា បានសរសេរសារនៅលើហ្វេសប៊ុក ព្រឹកថ្ងៃពុធនេះថា ចំណុចសំខាន់បំផុតសម្រាប់បងប្អូនដែលកំពុងប្រើប្រាស់បណ្តាញសង្គម Facebook សូមយកចិត្តទុកដាក់ក្នុងការផូស រួមទាំងខ្លឹមសារពាក្យសំដីចៀសវាងដាច់ខាតនូវពាក្យអសុរស, ជេរប្រទិច, ប្រមាថមើលងាយ, ញុះញុងបង្កអោយមានការរើសអើង, បង្កអោយមានកំហឹង ឬហឹង្សា…) ដែលធ្វើអោយប៉ះពាល់ដល់ Community Standard Policy គឺអាចប្រឈមនឹងការបិទ។ ក្រៅពីប្រព័ន្ធឌីជីថលគ្រប់គ្រងត្រួតពិនិត្យ គឺក្រុមហ៊ុនមានក្រុមអ្នកបច្ចេកទេសជំនាញពិនិត្យតាមដានពីលើ ដែលអាចឈានទៅដល់ការ “ផ្អាក” បណ្តោះអាសន្ត ដែលបន្ទាប់មកគឺនឹងឈានទៅបិទ Profile/Pageនោះទាំងស្រុង បើម្ចាស់មិនព្រមកែតម្រូវធ្វើតាម “ Community Standard Policy” ទោះបី Account នោះមានអ្នកគាំទ្រចំនួនតិចឬច្រើនរាប់លាននាក់ក៏ដោយ។ បើបិទហើយគឺនឹងប្រឈមបិទចោលជារៀងរហូត។

លោក ដួង តារា បញ្ជាក់ថា នេះជាក៏ឱកាសចោរបច្ចេកវិទ្យា (Hacker) ចេញសកម្មភាពលួចយក Account បងប្អូនដោយពួកវាក្លែងធ្វើជាអ្នកបច្ចេកទេសមកពីក្រុមហ៊ុន Facebook ផ្ញើសារមកកាន់បងប្អូន (សូមមើលក្នុងរូបកណ្តឹង (Notification) ដែលមានពណ៍ក្រហមបង្ហាញពីចំនួនសារដែលបានផ្ញើមកកាន់យើងក្នុងមួយថ្ងៃៗ។ បងប្អូនអាចចុចរកមើលពាក្យថា “ Your Page Goes against Our Community Standards So only you Can see it…) ។ ពេលយើងចុចលើខ្លឹមសារនោះគឺនាំយើងមកកាន់ “ Dear admin page!.....បន្ទាប់មកនៅខាងក្រោមគឺវាមានភ្ជាប់ Linkអោយយើងចុចដើម្បីរាយការណ៍ ឬតវ៉ា។ បើចុចលើ Link នេះគឺនឹងនាំបងប្អូនទៅអោយ Hacker លួចយក Account បងប្អូនតែម្តង ។

បើតាមលោក ដួង តារា សូមកុំចុចទៅលើដំណងភ្ជាប់ណា(Link) ដែលគួរឲ្យសង្ស័យ។ ជារឿយៗពួកhackersតែងតែបន្លំខ្លួនជាក្រុមហ៊ុន facebook ជាធនាគារឬជាស្ថាប័នរដ្ឋាភិបាលដោយបង្ហោះសារក្លែងក្លាយឲ្យអ្នកប្រើប្រាស់ផិតភ័យ ឬឲ្យសប្បាយចិត្តព្រោះត្រូវឈ្នះរង្វាន់។ រួចពួកគេឲ្យលោកអ្នកចុចលើដំណើរភ្ជាប់ដែលពួកគេផ្ដល់ឱ្យក្នុងគោលដៅដើម្បីលួចយកទិន្នន័យ និង គណនីរបស់បងប្អូន។

សូមបងប្អូនប្រើប្រាស់ដោយប្រុងប្រយ័ត្នទាំងអស់គ្នា! ត្រូវ Update software ទូរស័ព្វអោយទាន់ Version, និង update Facebook App អោយទាន់version និងធ្វើតាមការណែនាំរបស់Facebook អោយបានត្រឹមត្រូវតាម “ Community Standards Policy” ។ Account ( Profile/Page) គឺជាអត្តសញ្ញាណយើង ដែលត្រូវតែយកចិត្តទុកដាក់មើលថែការពារ។ បើធ្លាក់ក្នុងដៃចោ Hacker គឺប្រឈមនឹងបញ្ហាលំបាកជាច្រើនក្នុងការយកមកវិញ។

ត្រូវចាំថា បំណងចោរHacker គឺលួចយកអត្តសញ្ញាណយើងយកទៅប្រើ គោលបំណងអាក្រក់ជាច្រើនជាមួយ មិត្តភ័ក្តិយើង, ប្តី ប្រពន្ធកូនក្នុងក្រុមគ្រួសារយើង, មិត្តរួមការងារ, ក្រុមហ៊ុន, សាលារៀន, ធានាគារ, មន្ទីរពេទ្យ, ក្រសួង… ដែលនាំបញ្ហាស្មូគ្រស្មាញជាច្រើន…! ហើយមិនស្រួលដូចយើងគិតឡើយ។ នេះបើតាមការបញ្ជាក់បន្ថែម ពីលោក ដួង តារា ជំនួយការផ្ទាល់នាយករដ្ឋមន្រ្តី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com