ខាន់ ចេសា ដណ្ដើមបានមេដាយមាសជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ លើប្រភេទកីឡាជឺជិតស៊ូ ក្រោយផ្ដួលកីឡាការិនីហ្វីលីពីនចុងក្រោយ
ថ្ងៃទី ៖ 07-05-2023, ដោយ admin , 192 Views
ភ្នំពេញ : ទីបំផុត ! ខាន់ ចេសា កីឡាការនីកម្ពុជា បានដណ្ដើមឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានសម្រេចហើយលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថា កីឡាការីនីរបស់កម្ពុជា ខាន់ ចេសា បានយកឈ្នះ ៤ប្រកួតបន្តបន្ទាប់គ្នា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ទី១ឈ្នះ វៀតណាម ទី២ ឈ្នះសឹង្ហបូរី និងទី៣ ឈ្នះ ថៃ , ចុងក្រោយប៉ះជាមួយ ហ្វីលីពីន មុននេះបន្តិច យកឈ្នះបានដូចបំណង គឺមេដាយមាស ជូនជាតិ ទាំងអង្គុយសម្រក់ទឹកភ្នែក សោកស្តាយ វគ្គទី១ បានមេដាយប្រាក់ ៕
|