ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ធនាគារ Wing របស់អ្នកឧកញ៉ា គិត ម៉េង គំរាមការប្រមូលផ្ដុំ និងញុះញង់ ខណៈពលរដ្ឋចោទថា Wing បង្កក និងបន្តរឹបអូសលុយពីភ្នាក់ងារម្នាក់ៗរាប់ពាន់ដុល្លារ
ថ្ងៃទី ៖ 30-04-2023, ដោយ​​ admin , 1105 Views
                     
ភ្នំពេញ : Wing គឺជាក្រុមហ៊ុនមួយដែលបានវិវឌ្ឍន:ខ្លួនក្លាយទៅជាធនាគារដ៍ធំ ដែលមានឈ្មោះល្បាញល្បីនៅក្នុងចំណោមធនាគារធំៗនៅកម្ពុជា ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុន ឬធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាមហាសេដ្ឋីលំដាប់កំពូលនៅកម្ពុជា ផ្ទុះរឿងអាស្រូវ តាមរយៈការរិះគន់នៅលើបណ្ដាញសង្គមពីភ្នាក់ងារដែលជាដៃគូរជំនួញ ។ ប៉ុន្តែការរិះគន់នេះត្រូវបានក្រុមហ៊ុន វីង តាមរយៈមេធាវី ហាមឃាត់ការប្រមូលផ្ដុំដោយខុសច្បាប់ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ធនាគារវីង ។

ពលរដ្ឋមា្នក់ដែលមានគណនីហ្វេសបុក Ta Ta បានបង្ហោះរឿងហួសចិត្ត នឹកស្មានមិនដល់ ក្រុមហ៊ុន Wing ឬ Wing bank បានបង្កកលុយ ឬរឹបអូសលុយ ភ្នាក់ងារWing រាប់រយភ្នាក់ងារទូទាំងប្រទេស ក្នុងមួយភ្នាក់ងារ ៤០០០ដុល្លារ ឡើទៅ ដោយមិនបានប្រាប់ ឬបង្រៀនមុន ។

គណនីខាងលើនេះ បានសរសេរនៅថ្ងៃទី ២៨ ខែមេសាថា ដោយពឹងផ្អែកលើ ឯកសារមួយសន្លឹក ដែលភ្នាក់ងារចុះកិច្ចសន្យាដោយគ្រាន់តែប្រាប់ថា ជាកិច្ចសន្យាបន្តកុងត្រាធ្វើជាភ្នាក់ងារ Wing បន្ត នឹងមិនបានប្រាប់ច្បាស់លាស់ បញ្ចាក់បន្ថែមពីអត្ថន័យគ្រប់គ្រាន់ ឬបង្រៀនបន្ថែមមកកាន់ភ្នាក់ងារទេ ដោយភ្នាក់ងារសុទ្ធតែជាភ្នាក់ងារ ធ្លាប់សហការជាមួយក្រុមហ៊ុន Wing ឬ Wing bank ក៏ចុះកុងត្រាបន្តដោយមិននឹកស្មានថា មានកាត់លុយឬ បង្កកលុយភ្នាក់ងារឆាវៗពីកុង Wing ដោយមិនមានការយល់ព្រមពីភ្នាក់ងារនោះទេ នឹងចេញលិខិតហាមឃាត់ ភ្នាក់ងារជួបជុំគ្នាតវ៉ា ដោយមិនមានការដោះស្រាយរយ:ពេលយូរមកហើយ ទាំងដែលក្រុមហ៊ុនកាត់លុយភ្នាក់ងារទាំងបំពាន និងមិនមានការយល់ព្រមពីភ្នាក់ងារ និងហាមភ្នាក់ងារជួបជុំពិភាក្សា ដោះស្រាយដោយសន្តិវិធី អំពើរឿងនេះ ។ លោក គិតថាខ្លាំងជាងច្បាប់រដ្ឋាភិបាលទៀត ស្មើរនឹងលិខិតគំរាមដោយ ប្រយោល ។

ក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូប យល់ឃើញថា អំពើនេះជាការបំពានទាំងស្រុងដល់ភ្នាក់ងារ Wing ទាំងអស់ ព្រោះការរឹបអូស ឬ បង្កកទ្រព្យសម្បត្តិឯកជន គឺជាអំពើមិនត្រឹមត្រូវ សូមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយប្រជាពលរដ្ឋដែលជាអ្នករកស៊ីលក់ដូរត្រឹមត្រូវទាំងអស់គ្នាផង។ នេះបើយោងទៅតាមផេកឈ្មោះ Khmer CM បានចុះផ្សាយ ។

យោងតាមលិខិតរបស់ធនាគារ Wing ចុះថ្ងៃទី ២៧ ខែមេសា ផ្ញើជូនចំពោះភ្នាក់ងារវីងទាំងអស់ ស្តីពី ការហាមឃាត់ការញុះញង់ និងការប្រមូលផ្ដុំគ្នាខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ធនាគារវីង ព្រមទាំងរំខានដល់ភ្នាក់ងារវីងផ្សេងទៀតឱ្យដឹង នាពេលថ្មីៗនេះ ធនាគារ វីង បានទទួលការរាយការណ៍ពីភ្នាក់ងារវីងមួយចំនួនដែលបានសម្ដែងពីការមិនពេញចិត្តចំពោះភ្នាក់ងារវីងមួយចំនួនតូច បានផ្តើមគំនិត និងបង្កើតជាក្រុមដាច់ ដោយឡែកនៅក្នុងបណ្តាញសង្គម ក្នុងគោលបំណងញុះញង់ និងបំផុសបំផុលឲ្យមានការជួបជុំដើម្បីតវ៉ានានា ពាក់ព័ន្ធនឹងការផាកពិន័យ និងការបញ្ឈប់ជាភ្នាក់ងារវីង ដោយសារមូលហេតុនៃការប្រព្រឹត្តខុសពីគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីង។

ធនាគារវី បញ្ជាក់ថា ទង្វើខាងលើនេះគឺជាការប្រព្រឹត្តខុសពីបទប្បញ្ញត្តិដែលមានចែងនៅក្នុងគោលការណ៍ និងកិច្ចព្រមព្រៀង ភ្នាក់ងារវីង ដែលហាមឃាត់នូវអំពើញុះញុង ការធ្វើកូដកម្ម ការផ្សព្វផ្សាយ ឬ ធ្វើសកម្មភាពក្នុងរូបភាពណាក៏ដោយ ដែលបង្កការប៉ះពាល់ដល់អតិថិជន ដៃគូសហការរបស់ ធនាគារ វីង ឬ កេរ្តិ៍ឈ្មោះអាជីវកម្មរបស់ ធនាគារ វីង។ ជាងនេះទៅទៀត ទង្វើខាងលើនេះគឺពុំបានផ្អែកលើមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវនោះទេ ដោយហេតុថា ការពិន័យនានា និងការបញ្ចប់កិច្ចសន្យាជាមួយភ្នាក់ងារវីងកន្លងមក គឺធនាគារបានធ្វើឡើងដោយផ្អែកទៅលើខចែងនៃគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីងយ៉ាងត្រឹមត្រូវ។

ធនាគារ វីង ស្នើសុំឲ្យភ្នាក់ងារវីង ឬបុគ្គលដែលពាក់ព័ន្ធទាំងអស់បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ទាំងឡាយណាដែលមានចរិតលក្ខណៈជាការញុះញ៉ុងឲ្យមានការតវ៉ា ឬបង្អួចកេរ្តិ៍ឈ្មោះ ឬប៉ះពាល់ផលប្រយោជន៍ របស់ ធនាគារ វីង រួមមានជាអាទិ៍៖ការបញ្ចេញមតិ ការបង្ហោះ ការផ្សព្វផ្សាយ ឬ ការចែករំលែក ព័ត៌មាននៅលើបណ្តាញសង្គមនានា ដែលពុំ មានមូលដ្ឋានគ្រប់គ្រាន់ ឬ ខុសពីការពិត ដែលនាំឲ្យមានការភ័ន្តច្រលំពីសាធារណៈជនមកលើ ធនាគារ វឹង។ ការផ្តើមគំនិត ញុះញ៉ង បំផុសបំផុល ឬ បញ្ចុះបញ្ចូល ឲ្យមានការប្រមូលផ្តុំ ឬ ការធ្វើកូដកម្មដែលខុសច្បាប់ ណាមួយដែលបង្កការរំខានដល់ប្រតិបត្តិការអាជីវកម្ម និងការរំខានដល់អតិថន ព្រមទាំងប៉ះពាល់ដល់ ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់ ធនាគារ វីង។ ឬអំពើអសកម្មផ្សេងទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com