ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រោងចក្រខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់
ថ្ងៃទី ៖ 26-04-2023, ដោយ​​ admin , 221 Views
                     
កំពង់ស្ពឺ : អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានលើកឡើងថា រោងចក្រផលិតខ្សែដង្គុំអេឡិចត្រូនិចរថយន្តក្រុមហ៊ុនយូរ៉ា ហានេស(ខេមបូឌា)ដែលកំពុងដាក់សម្ពោធលើទឹកដីកំពង់ស្ពឺនេះ គឺជាសាខាទី៣បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីនិងប្រទេសវៀតណាម។ហើយការបើកឱ្យមានសាខាទី៣លើទឹកកំពង់ស្ពឺគឺជាការផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋជាកម្មករ កម្មការិនីនៃខេត្តនេះបានជាង១២០០នាក់។

ក្នុងពិធីសម្ពោធរោងចក្រខែ្សដង្គុំអេឡិចត្រូនិចរថយន្តនៃក្រុមហ៊ុនយូរ៉ា ហានេស(ខេមបូឌា)របស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ប្រធានគណកម្មាការទី១០នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបញ្ជាក់ថា រោងចក្រខ្សែដង្គុំអេឡិចត្រនិចរថយន្តយូរ៉ា ហានេស(ខេមបូឌា)បានកើតឡើងរយៈពេលជាង៥០ឆ្នាំមកហើយ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនទៅតាមប្រទេសមួយចំនួនពិសេសប្រទេសកម្ពុជាដែលមានខេត្តកំពង់ស្ពឺជាខេត្តគោលដៅហើយបានដាក់ទុនវិនិយោគប្រមាណជាង១៥លានដុល្លាសហរដ្ឋអាមេរិក។ទន្ទឹមនិងការបើកទ្វាររោងចក្រខ្សែដង្គុំនេះ ក្រុមហ៊ុនបានស្រូបទាញកម្លាំងពលកម្ម១២០០នាក់ក្នុងនោះមាន៧នាក់ជាជនបរទេស។

អ្នកតំណាងរាស្ត្របាននិយាយថា ក្រុមហ៊ុនយូរ៉ាហានេស(ខេមបូឌា)ដែលកំពុងមានវត្តមានក្នុងខេត្តកំពង់ស្ពឺនេះគឺជាឆ្នាំងបាយរបស់កម្មករ កម្មារិនី និយោជិត ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ហើយបើក្រុមហ៊ុនលូតលាស់ទៅមុខក្រោមការខិតខំធ្វើការងារយកអស់កម្លាំងកាយចិត្តនោះអត្ថប្រយោជន៍នានានិងកើតមានសម្រាប់បងប្អូននាពេលអនាគត។

លោកថាបរិយាកាសជោគជ័យ ក្រុមហ៊ុនយូរ៉ាហានេស(ខេមបូឌា)និងបន្តពង្រីកសាខារបស់ខ្លួនបន្ថែមទៀតដើម្បីបង្កើតការងារឱ្យការកាន់តែសំបូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តនិងបង្កើនប្រាក់ខែឱ្យកាន់ខ្ពស់ផងដែរ។

ជាមួយនោះលោក ហ៊ុន ម៉ានី បានរំលឹកឡើងវិញពីការវិវត្តន៍នៃកំណើនរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាដែលនៅក្នុងឆ្នាំ១៩៩៣មានត្រឹមតែ៥១សហគ្រាសប៉ុណ្ណោះ តែបើគិតមកដល់ត្រឹមខែមេសាឆ្នាំ២០២៣ប្រទេសកម្ពុជាមានរោងចក្រសហគ្រាសរហូតដល់១៩៩៧រោងចក្រសហគ្រាស ហើយបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋខ្មែបានជាង១លាននាក់។ដែលនេះបានឆ្លុះបញ្ចាំងពីតំលៃនៃសុខសន្តិភាពនិងស្ថេរភាពនយោបាយក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះក៏បង្ហាញពីទំនាក់ទំនងល្អនៃប្រទេសកម្ពុជា-កូរ៉េផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com