ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភ្លៀងមួយមេធំលាយខ្យល់កន្រ្តាក់យប់មិញ ខេត្តកំពង់ស្ពឺ ប៉ះពាល់ផ្ទះជាង២០ខ្នង បាក់រលំផ្ទាំងប៉ាណូសង្កត់រថយន្តបិទផ្លូវជាតិលេខ៤ និងខេត្តឧត្ដរមានជ័យប៉ះពាល់ផ្ទះជាង១០ខ្នង
ថ្ងៃទី ៖ 26-04-2023, ដោយ​​ admin , 110 Views
                     
ភ្នំពេញ : ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ភ្លៀងមួយមេធំលាយខ្យល់កន្រ្តាក់យប់មិញ ខេត្តកំពង់ស្ពឺ ប៉ះពាល់ផ្ទះជាង២០ខ្នង នៅក្នុងភូមិចំនួន៦ ព្រមទាំងបាក់រលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មសង្កត់រថយន្តធុនធំ មួយគ្រឿង ទៅមុខលែងរួច និងបាំងផ្លូវជាតិលេខ មិនអាចធ្វើចរាចរណ៍បាន នៅចំណុចគីឡូម៉ែត្រលេខ ៤៤-៤៥ ទល់មុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក្នុងក្រុងច្បារមន ។ ក្រៅពីនៅខេត្តឧត្ដរមានជ័យក៍រងផលប៉ះពាល់ផ្ទះជាង១០ខ្នងផងដែរ ។

ក្រសួងបានបញ្ជាក់ទៀតថា កាលពីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅឃុំរលាំងចក មានខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ដំបូលតាកមុខផ្ទះប្រជាពលរដ្ឋ ៦ភូមិ ១- ភូមិអណ្ដូងប្រេង ប៉ះពាល់ផ្ទះបាយមួយ ២- ភូមិពោធិ៍ របើកហៅជាងផ្ទះមួយ បើកតយ៉ាកផ្ទះពីរ ដំបូលផ្ទះមួយ ផ្ទះបាយមួយកន្លែង សរុប ៥ផ្ទះ ៣- ភូមិជ្រលងថ្កូវ របើកដំបូលផ្ទះ ៦ ផ្ទះបាយ ៣ សរុប ៩ខ្នង ៤- ភូមិមហាលាភរបើកស័ង្កសី រោងលក់អីវ៉ាន់ មួយកន្លែង ៥- ភូមិតាកេរ្តិ៍ របើកដំបូលផ្ទះ ៤ផ្ទះ និង ៦- ភូមិបន្លាស្អិត របើកដំបូលផ្ទះ ៤ផ្ទះ របើកដំបូលផ្ទះបាយ ២ផ្ទះ សរុប ៦ផ្ទះ ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់នៅលើបណ្ដាញសង្គមថា ភ្លៀងមួយមេធំ លាយឡំ ខ្យល់កន្រ្តាក់ខ្លាំង បណ្តាលឲ្យបាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ត្រង់ចំណុចគីឡូម៉ែត្រលេខ ៤៤-៤៥ តាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សង្កត់រថយន្តធន់ធំទៅមុខលែងរួច និងបាំងផ្លូវមិនអាចធ្វើចរាចរណ៍បាន។ មកដល់ពេលនេះកម្លាំងរដ្ឋបាលក្រុងច្បារមន និងគ្រឿងចក្ររបស់មន្ទីរសាធារណៈការ និងដឹងជញ្ជូន បានចាត់ចែង និងអាចធ្វើចរាចរណ៍បានធម្មតាវិញហើយ។

ក្រសួងធនធានទឹក បានបន្ថែមថា ខេត្តឧត្តរមានជ័យ នៅយប់ម្សិលមិញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានភ្លៀធ្លាក់លាយឡំ ខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ស្ថិតនៅភូមិតាណូក និងគោកត្រាង ឃុំជើងទៀន ស្រុកចុងកាល់។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ពីពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com