ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថ្ងៃនេះប្រតិភូជិត២០ប្រទេស មកចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តព្រះសីហនុ
ថ្ងៃទី ៖ 26-04-2023, ដោយ​​ admin , 116 Views
                     
ព្រះសីហនុ : កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)» នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ និងដោយមានការចូលរួមពីប្រតិភូជាង ២៥០រូប មកពី ១៩ប្រទេស នៅថ្ងៃពុធ ទី២៦មេសា ។ នេះបើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ កាលពីថ្ងៃអង្គារ ម្សិលមិញ ។

សូមបញ្ជាក់ថា នៅវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ មានរបៀបវរៈសំខាន់ៗដូចជា៖ ទី១៖ ក្នុងវេទិកានេះនឹងមានកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ ដោយមានការចូលរួមពីប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម។ ទី២៖ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គចំនួន២លើកមកហើយ នៅមុនវិបត្តិជំងឺកូវីដ១៩ ហើយឆ្នាំនេះជាឱកាសដ៏ល្អប្រសើរផងដែរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេនរៀបចំវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តបានយ៉ាងល្អប្រសើរ និងកំពុងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។ ទី៣៖ ក្នុងវេទិការនេះក៏មានរៀបចំពិព័រណ៌ខ្នាតតូចស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព (Exhibition on Sustainable Tourism) ការរៀបចំអាហារស្វាគមន៍ លៀងសាយភោជន៍ កម្មវិធីបិទ/បើក សន្និសីទសារព័ត៌មាន និងកម្មវិធីទស្សនកិច្ច (Post-Tour) ផងដែរ។ ទី៤៖ ជួបជាមួយការបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍។

ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន ៣រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (២) ការផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងវិស័យទេសចរណ៍ (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com