ក្រសួងបានបញ្ជាក់ទៀតថា ក្នុងចំណោម២៥រាជធានី ខេត្ត មានតែខេត្តសៀមរាបប៉ុណ្ណោះ ដែលនាំមុខគេ ក្នុងរយៈពេល៣ថ្ងៃ ដោយទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ត ២.១២០.៣៧៣ នាក់ ។ បន្ទាប់មកគឺ ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ២ មានភ្ញៀវទេសចរមកលេងកម្សាន្ត ១.៥០០.១៦៨ នាក់ និងខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខ៣ មានអ្នកទេសចរមកលេងកម្សាន្ត ចំនួន ១.៤០៨.៨១១ នាក់ ។ តែសម្រាប់រាជធានីភ្នំពេញវិញ គឺជាប់ចំណាត់ថ្នាក់លេខ៤ មានអ្នកទេសចរមកលេង ចំនួន ១.០៨០.៥០៩ នាក់ ។ ក្រៅពីនោះ មានខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ៥ ដោយមានភ្ញៀវទេសចរទៅលេងកម្សាន្ត ចំនួន ៨៨៧.៨៩៣ នាក់ ។ បន្ទាប់មកទៀត គឺ ខេត្តកំពត ៨៧០.៣៩៩ នាក់ ។ ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់ ។ ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់ ។ ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់ ។ ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់ រួមនិងខេត្តមួយចំនួនទៀត ៕