ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ​ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ ប្រមាណជិត២លាននាក់ មកលេងកម្សាន្ត
ថ្ងៃទី ៖ 17-04-2023, ដោយ​​ admin , 136 Views
                     
កំពង់ចាម​:​ ដើម្បីអបអរសាទរ និង​ការ​បង្កើន​ភាព​សប្បាយរីករាយ​ ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ នូវ​សង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែល​មាន​រយៈពេល​ ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣​ នេះ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ និង​លោកស្រី​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ បានអញ្ជើញចូលរួម​ លេងល្បែងប្រជាប្រិយ​ ប្រពៃណី​ជាតិ​ខ្មែរ ពូនភ្នំខ្សាច់​ និងស្រង់ព្រះ​ នៅ​ទីធ្លា​មុខ​សាលា​ខេត្ត​ និង​នៅ​តាម​​ទី​វត្តអារាម​ ជាមួយគ្នានោះ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​​បរទេស​ មក​ដេីរលេងកម្សាន្ត​ នៅតំបន់​រមណីយដ្ឋាន​​ទេសចរណ៍​ នៅតាមបណ្តាស្រុកក្រុងនានា​ប្រមាណ​ជិត​២ម៉ឺន​នាក់​​ ដោយ​មាន​ការលេងល្បែងប្រជាប្រិយផ្សេងៗ មានដូចជា​ បោះអង្គុញ​ ចោលឈូង លាក់កន្សែង​ ទាញព្រ័ត្រ គោះត្រដោក​ វាយ​ក្អម​ ​ឡើង​សសរ​ខ្លាញ់​ និង​ល្បែង​កម្សាន្ត​មួយ​ចំនួន​ទៀត​ ដើម្បីបញ្ជ្រាបដល់ស្រទាប់យុវជនជំនាន់ក្រោយៗ បានចងចាំផងដែរ។​

លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរ ខេត្តកំពង់ចាម បានឱ្យដឹងថា​ ដើម្បី​បង្កភាពសប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ជូនប្រជាពលរដ្ឋ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ឱ្យ​មន្ទីរទេសចរណ៍ សហការ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងសាលាក្រុងកំពង់ចាម ទទួលភារកិច្ចរៀបចំសង្ក្រាន្ត នៅវាលស្មៅមុខសាលាខេត្ត​ ដោយមានភ្ញៀវមកលេងកំសាន្ត យ៉ាងច្រើនកុះករ ។ ជាក់ស្ដែង ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត នៅតាមរមណីដ្ឋាន នៃខេត្តកំពង់ចាម ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាឆ្នាំនេះ សរុបប្រមាណជា​ ១ ៨៣៨ ៨១១នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ៦៧៦នាក់​ ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល៣ថ្ងៃនេះដែរ​ គឺពុំមានបញ្ហាអ្វីកើតឡើងធំដុំឡើយ ពោលគឺបានដំណើរការយ៉ាងល្អប្រសើរ ។​

លោកប្រធានមន្ទីរ បញ្ជាក់ដែរថា ដើម្បីបង្កភាពសប្បាយដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវបានទស្សនាកំសាន្តផងនោះ មន្ទីរទេសចរណ៍ខេត្ត បានសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធី នៅតាមរមណីដ្ឋានលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គុញ​ ចោលឈូង លាក់កន្សែង​ ទាញព្រ័ត្រ គោះត្រដោក​ លោតបាវ វាយ​ក្អម​ ​ឡើង​សសរ​ខ្លាញ់​ និង​ល្បែង​កម្សាន្ត​មួយ​ចំនួន​ទៀត​ ដើម្បី បំរើការសប្បាយជូនប្រជាពលរដ្ឋ ក្នុងន័យលើកកម្ពស់វប្បធម៌ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ក្រោមម្លប់សន្តិភាព នៃការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com