របាយការណ៍បានបញ្ជាក់ថា គោលដៅសំខាន់ៗដែលពលរដ្ឋមកលេងកម្សាន្តក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឬហៅថា សង្រ្កាន្តឆ្នាំថ្មី រមណីយដ្ឋាននគរភ្នំ មានអ្នកទេសចរទៅលេងកម្សាន្ត ចំនួន ២៣,២៦៥នាក់ ។ រមណីយដ្ឋាន អភិរក្សសត្វស្លាបទួលពាន់តាឡី ៤១០ ។ រមណីយដ្ឋានបារាយណ៍អណ្ដែត ៥១១ ។ គោលដៅទេសចរណ៍ស្ទឹងចារ ១៥៣៤ ។ គោលដៅទេសចរណ៍ ប្រាសាទព្រៃដើមស្រុក ១០៩ និងកន្លែងប្រារព្ធពិធី ឆ្នាំថ្មីព្រៃវែង ៣៩១,៥០០ នាក់៕