ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពូជស្រូវចំនួន១០ពូជ ត្រូវបានកំណត់ និងជម្រុញផលិតកម្ម ក្នុងការនាំចេញពីកម្ពុជា
ថ្ងៃទី ៖ 05-04-2023, ដោយ​​ admin , 499 Views
                     
ភ្នំពេញ : ពូជស្រូវចំនួន១០ពូជ ត្រូវបានកំណត់ និងដាក់បញ្ចូលទៅក្នុងគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការ ជម្រុញផលិតកម្ម និងការនាំអង្ករចេញ ដែលរួមមានពូជស្រូវស្រាលចំនួនបី គឺ ជលសា អ៊ីអ៊ែរ៦៦ សែនពិដោ និងពូជស្រូវកណ្តាលក្រអូបគឺ ពូជផ្ការំដួល ផ្ការំដេង ផ្ការមៀត និងផ្កាច័ន្ទសែនសរ ព្រមទាំងពូជស្រូវធ្ងន់ រួមមាន ពូជរាំងជ័យ ខា៤ និងខា៦។ អង្ករផ្ការំដួល នៃពូជស្រូវផ្ការំដួល ដែលបញ្ចេញដោយវិទ្យាស្ថានកាឌី បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក ចំនន៥លើក កាលពីឆ្នាំ២០១២-២០១៣ -២០១៤-២០១៨ និង២០២២ និងលេខ២ចំនួន៣លើក កាលពីឆ្នាំ២០១៥-២០១៦ និង ២០១៧។ នេះបើតាមការបញ្ជាក់ពីលោក ឡោ ប៊ុណ្ណា ។

ក្នុងពិធីទិវាច្រូតស្រូវពូជចំប៉ីស ៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រោមវត្តមាន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ឌិត ទីណា នៅថ្ងៃពុធ ទី៥ មេសា លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានកាឌី បានថ្លែងថា ពូជពូជស្រូវថ្មី ចំប៉ីស៧០ ជាពូជស្រូវស្រាលក្រអូប មិនប្រកាន់រដូវ ដែលមានអាយុ កាល ពី ៩៣ថ្ងៃ (ពង្រោះ) ទៅ៩៧ថ្ងៃ (សន្ទូង) ពូជស្រូវចំប៉ីស៧០នេះ ត្រូវបានធ្វើ ការបង្កាត់រវាងពូជស្រូវផ្ការំដួល ជាពូជស្រូវក្រអូប ប្រកាន់ រដូវ(មេ) និងស្រឡាយស្រូវ CNi9024 ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលមាន ប្រភពពីប្រទេស ចិន ។

លោកបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តរុក្ខជម្រើសវិទ្យានៃវិទ្យាស្ថានកាឌី បានបង្កាត់ និងអភិវឌ្ឍន៍ឡើងតាំងពីឆ្នាំ ២០១៣ហើយ ត្រូវបានជ្រើសរើសឯកត្តៈ និងធ្វើវិយោគកម្មនៅក្នុងវិទ្យាស្ថាន។ យោងតាមលក្ខណៈ ក្សេត្រសាស្ត្រ នៃពូជស្រូវចំប៉ីស៧០ ដែលបានបង្ហាញនេះនឹងរួមចំណែកយ៉ាងសំខាន់ នៅក្នុងការធ្វើពិពិធកម្ម ផលិតកម្ម ស្រូវក្រអូប និងការនាំចេញ អង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ឈានទៅដល់ការរួមចំនែកលើកស្ទួយ ជីវភាព កសិករ បានមួយកម្រិត។ ទន្ទឹមនឹងនេះ ពូជស្រូវចំប៉ីស៧០នេះ មានអាយុកាលខ្លី នឹងផ្តល់លទ្ធភាពដល់ កសិករ អាចបង្កបង្កើន ផលិតកម្មបាន ពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការកាត់ បន្ថយថ្លៃស្រោចស្រព និងជួយ សន្សំសំចៃទឹកក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

យោងទៅលើលក្ខណៈសម្បត្តិទាំងនេះ វិទ្យាស្ថានកាឌី បានធ្វើការជ្រើសរើស និងស្នើសុំបញ្ចេញ ដើម្បីឲ្យកសិករប្រើប្រាស់ជាផ្លូវការ មានឈ្មោះថា “ចំប៉ីស៧០” ដោយលេខ “៧០” តំណាងឲ្យខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី។ គណៈកម្មាធិការបញ្ចេញប្រភេទពូជដំណាំបានឯកភាព គោរពជូន លោក រដ្ឋមន្រី្ត ដើម្បីផ្តល់ នូវឈ្មោះពូជស្រូវថ្មី ឈ្មោះ “ចំប៉ីស៧០” ដើម្បីបញ្ចេញឲ្យកសិករ និងអ្នកពាក់ព័ន្ធយកទៅធ្វើការដាំដុះ ដែល មាន ឈ្មោះពិរោះ ប្រកបដោយ អត្ថន័យ ខ្លឹមសារបញ្ជាក់នូវ វប្បធម៌ ប្រពៃណីជាតិសាសន៍ខ្មែរយើង។

នៅដើមទស្សវត្យន៍ទី៩០ ប្រទេសកម្ពុជាមានកង្វះ អង្ករផ្គត់ ផ្គង់ក្នុងស្រុក តម្រូវឲ្យមានការនាំអង្ករ ចូលជារៀងរាល់ឆ្នាំ។ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និង មានការណែនាំចង្អុលបង្ហាញយ៉ាងច្បាស់ត្រឹមត្រូវ ដើម្បីជម្រុញការផលិតស្បៀងឲ្យបានគ្រប់គ្រាន់តាមតម្រូវការហូបក្នុងប្រទេស នៅពេលនោះគម្រោង ម្មវិធី អ៊ីរី អូស្រ្តាលី ត្រូវបានបង្កើតឡើង នៅដើមទសវត្សរ៍ ៩០ ក្រោមជំនួយ ឧបត្ថម្ភថវិកាទាំងស្រុង ពីរដ្ឋាភិបាលអូស្រ្តាលី រហូតដល់ចុងទសវត្សរ៍ ទី៩០ និងដើមទសវត្សរ៍ ២០០០ ប្រទេសកម្ពុជាមានអធិរាជស្រូវសម្រាប់ប្រើក្នុងស្រុក និងមានលទ្ធភាពផលិត អង្ករផ្គត់ផ្គង់ គ្រប់គ្រាន់ក្នុងស្រុក ។

 ក្នុងរយះពេលជាង ២២ឆ្នាំកន្លងទៅនេះ វិទ្យាស្ថានកាឌី បានខិតខំប្រឹងប្រែងធ្វើការស្រាវជ្រាវ រកឃើញនូវបច្ចេកវិទ្យា កសិកម្ម តាមបែបទំនើបៗ ជំរុញការផលិតស្បៀងផ្គត់ផ្គង់ គ្រប់គ្រាន់ដល់ការប្រើប្រាស់ ក្នុងស្រុក និងធានាបាននូវ សន្តិសុខ និងសុវត្ថិភាពស្បៀងទូទាំងប្រទេស និងចូលរួមការស្រាវជ្រាវ ប្រមូលពន្ធុរុក្ខជាតិដំណាំ វាយ តម្លៃ និង ធ្វើការអភិរក្ស និង បានបញ្ចេញ ពូជដំណាំល្អៗដល់ប្រជាកសិករ និងអ្នកពាក់ព័ន្ធយកទៅ ធ្វើការដាំដុះ ដើម្បីជំរុញ ផលិតកម្ម ស្បៀង ធានាបាននូវការផ្គត់ ផ្គង់ តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ និងចូលរួមប្រកួត ប្រជែង ទីផ្សារទាំងក្នុងស្រុកនិង ទីផ្សារអន្តរជាតិ។ ព្រមទាំងចូលរួម អនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា និង បានដាក់ចេញ នូវយុទ្ធសាស្រ្ត ចតុកោណ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍជាតិ ឆ្នាំ២០១៩-២០ ២៣ ដើម្បី ពង្រឹង នូវបុរេលក្ខ ខណ្ឌចាំបាច់នានា និង បរិស្ថាន គាំទ្រដល់ការកែទម្រង់ស៊ី ជម្រៅ របស់កម្ពុជា ក្នុង ទិសដៅ សម្រេច ឲ្យ បានពេញ លេញ នូវគោលដៅ អភិវឌ្ឍន៍ ប្រកប ដោយចីរភាព ជាពិសេសសម្រេច ចក្ខុវិស័យ ប្រែក្លាយ ប្រទេស កម្ពុជា មាន ចំណូល មធ្យមកំរិតខ្ពស់ ឆ្នាំ ២០៣០ និងជា ប្រទេសដែលមានចំណូលខ្ពស់ នៅ ឆ្នាំ២០៥០។

សមិទ្ធិផលការងារស្រាវជ្រាវបង្កើនផលិតភាពដំណាំកសិកម្មក្នុងរយះពេលជាង ២២ឆ្នាំ កន្លងទៅនេះ វិទ្យាស្ថាន កាឌី បាន ខិត ខំប្រឹងប្រែងធ្វើការស្រាវជ្រាវ រកឃើញនូវ បច្ចេក វិទ្យា កសិកម្ម តាមបែបទំនើបៗ ដូចខាងក្រោម៖ ១-ការងារអភិរក្ស និងសមូហកម្មពូជដំណាំ៖ គិតជារួមត្រឹមបំណាច់ឆ្នាំ២០២២ នេះ ពូជដំណាំចំនួន ៣៩មុខ ដែល សរុប ទាំងអស់មានចំនួន ៩ ៤២៤ បញ្ជឹក / សំណាក បានអភិរក្សនៅក្នុងធនាគារពន្ធុរបស់វិទ្យាស្ថានកាឌី សម្រាប់ប្រើ ប្រាស់ ក្នុងកិច្ចអភិវឌ្ឍន៍ពូជដំណាំ ក្នុង រយៈពេលយូរអង្វែង។ ២-ការងារបសិដ្ឋកម្មពូជ៖ បានធ្វើពិសោធន៍ជ្រើសរើសរកស្រឡាយស្រូវ និងដំណាំផ្សេងទៀតដែល មាន ទិន្ន ផលខ្ពស់ គុណភាពល្អ និងធន់នឹងប្រែប្រួលអាកាសធាតុ ដែលបាន អនុវត្តក្នុងវិទ្យាស្ថាន និងតាមបណ្ដាខេត្ត ៣-ការប្រមូល និងរក្សាទុកសមាសភាពចង្រៃលើដំណាំ៖ បានប្រមូល និងរក្សាទុកសំណាកសត្វល្អិត ជំងឺលើ ដំណាំ មួយ ចំនួន។ បានធ្វើការ រក្សា ទុក ដំណាកស្មៅលើដីចម្ការចំនួន ៧១ពូជ និង២៧គ្រួសារ។ បានប្រមូល និងញែក ប្រភេទ សត្វកណ្ដុរចំនួន ៩ពូជ លើស្រែ ទំនាប រំពឹង ទឹកភ្លៀង។ ៤-ការបញ្ចេញពូជដំណាំ៖ បានបញ្ចេញពូជស្រូវបានសរុបចំនួន ៤៧ពូជ ដែលក្នុងនោះពូជស្រូវឡើងទឹក ចំនួន៣ពូជ ស្រូវ តំបន់ខ្ពង់រាបចំនួន២ពូជ ស្រូវ ស្រាល ចំនួន១៤ពូជ ស្រូវកណ្តាលចំនួន១៧ពូជ និងស្រូវធ្ងន់ ចំនួន១១ពូជ។ បានបញ្ចេញពូជសណ្តែកបាយចំនួន៤ពូជ រួមមាន កាឌីជ័យ CMB01 CMB02 និង CMB03 ពូជសណ្តែកដីចំនួន១ពូជ គឺ CAP01 ពូជប៉េងប៉ោះចំនួន២ពូជ គឺនាងពេជ្រ និងនាងតំ ពូជឪឡឹក ចំនួន ២ពូជ គឺពូជរាជនី និងច័ន្ទអម្រឹត ពូជពោត ចំនួន៣ពូជ គឺពូជសរជ័យ លឿងមង្គល និងCM1 ព្រមទាំងពូជស្វាយ កែវទេព និងកែវ រាជ។ ហើយថ្មីៗកន្លងទៅនេះ ក្រសួងកសិកម្ម តាមរយៈវិទ្យាស្ថានកាឌីបាន បញ្ចេញពូជ ស្រូវចំប៉ីស៧០ ជាពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវ មាន អាយុ កាលពី៩៣ ទៅ៩៧ថ្ងៃ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com