ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កូនប្រុសតែម្នាក់របស់លោក ជា សុផារ៉ា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី
ថ្ងៃទី ៖ 02-04-2023, ដោយ​​ admin , 523 Views
                     
ភ្នំពេញ : លោក ជា សុផារ៉ា ត្រូវបានគេចាត់ទុកថា ជាមន្រ្តីសកម្មនិងលេចធ្លោរក្នុងជួររាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាមរយៈតួនាទីជាអតីត អភិបាល រាជធានីភ្នំពេញ និងជា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជបនបទ និង បច្ចុប្បន្ន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់។

បច្ចុប្បន្ន លោក ជា សុផារ៉ា មានកូនប្រុស ស្រី៤នាក់ ភរិយារបស់លោក ឈ្មោះ តាន់ ម៉ាលី ។ ក្នុងចំណោមកូន៤នាក់ លោក ជា សុផារ៉ា មានកូនប្រុសតែម្នាក់គត់ ឈ្មោះ ជា សុផាភាសា ដែលភាគច្រើនគេស្គាល់លោកតាមរយៈឈ្មោះ ផារ៉ា មង្គល បច្ចប្បន្នលោកជារដ្ឋលេខា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលឪពុករបស់លោក ជារដ្ឋមន្រ្តី។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត /០៣២៣/៥៦៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ផារ៉ា មង្គល ត្រូវព្រះករុណាព្របាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជា ដ្ឋលេខា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មុនឆ្នាំ២០១៦ លោក ធ្លាប់បម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រោយមកផ្ទេរចូលក្របខណ្ឌមកបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជានាយកខុទ្ធកាល័យ ។

ក្រៅពីកូនប្រុសពៅ លោក ជា សុផារ៉ា លោកមានកូនស្រីច្បង៣នាក់ផ្សេងទៀត ទី១គឺ ជា សុផាម៉ាដែន កូនស្រីទី១ របស់លោក ជា សុផារ៉ា។ ស្វាមីរបស់លោកស្រី គឺលោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជានាយករងខុទ្ទកាល័យសម្ដេចវិបុលសេនាភក្តី សាយ ឈុំ។ លោកស្រី ជា សុផាម៉ាដែន មានអាជីវកម្មផ្ទាល់ខ្លួន គឺក្រុមហ៊ុន The Park Development។

កូនស្រីទី២ ឈ្មោះ ជា សុផាកន្នី កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ។ លោកស្រី ជាភរិយារបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ សម្រាប់កម្រិតវប្បធម៌ លោកស្រី បញ្ចប់សញ្ញាបត្រអនុបណ្ឌិតច្បាប់។ លោកស្រី ជា សុផាកន្នី គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់សាលារៀនអន្តរជាតិ ផារ៉ាហ្គន និងសាកលវិទ្យា ល័យអន្តរជាតិ ផារ៉ាហ្គន។ ជាមួយគ្នានេះ លោកស្រី ក៏ប្រកបវិជ្ជាជីវៈជាមេធាវី ផងដែរ។ ហើយលោកស្រី និងលោក អ៊ាង សុផល្លែត គឺជាដន្លង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ។

ចំណែកកូនស្រីទី៣ របស់លោក ជា សុផារ៉ា ឈ្មោះ ជា ជុតិម៉ា មានស្វាមីឈ្មោះ ម៉ឹង មករា ដែលជាឧត្តមសេនីយ៍ត្រីនៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ នៅក្រសួងការពារជាតិ ត្រូវជាកូន លោក ម៉ឹង សំផន និងត្រូវជាដន្លងថៅកែ ក្រុមហ៊ុន ជីព ម៉ុង គឺអ្នកឧកញ៉ា លាង ម៉េង ។ ប៉ុន្តែមិនមានប្រភពណាមួយបញ្ជាក់ឲ្យដឹងថា លោកស្រីកំពុងកាន់តួនាទី ឬធ្វើការងារផ្នែកអ្វីនោះឡើយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com