ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជា្ញធរខណ្ឌសែនសុខ និងដង្កោរ នាំយកអំណោយចែកជូនកងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ នៅស្រុកជាំក្សាន្ត មុនចូលឆ្នាំខ្មែរ
ថ្ងៃទី ៖ 27-03-2023, ដោយ​​ admin , 91 Views
                     
ព្រះវិហារ : អាជា្ញធរខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងអាជា្ញធរខណ្ឌដង្កោ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានចុះសួសុខទុក្ខ និងនាំយកអំណោយទៅចែកជូនកងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលជាវរចងសម្ព័ន្ធមេត្រី ស្ថិតក្នុងឃុំរបុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ថ្លែងទៅកាន់នាយទាហ៊ាន ពលទាហ៊ាន លោកអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត បានសម្តែងនូការកោតសសើរ និងថ្លែងអំណរគុណដល់បងៗកងទ័ព ដែលស្ម័គ្រចិត្តបំរើការពារជាតិមាតុភូមិដោយមិនខ្លាចព្យុះភ្លៀង ទោះបីយ៉ាងណាយើងខ្ញុំទាំងអស់គ្នាដែលនៅសមរភូមិក្រោយ មិនដែលបំភ្លេចនូវទឹកចិត្តអង់អាចក្លាហានរបស់បងៗ ដែលជានិច្ចជាកាលតែងតែមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដើម្បីជួយសម្រួលការលំបាកខ្លះៗ និងធ្វើបុណ្យជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតចូលមកដល់នាពេលខាងមុខនេះ និងសូមជូនពរបងៗ និងក្រុមគ្រួសារសូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com