ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋាភិបាលកម្ពុជា-ម៉ាឡេស៊ី ពិភាក្សារឿងវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងថាមពល
ថ្ងៃទី ៖ 27-03-2023, ដោយ​​ admin , 92 Views
                     
ភ្នំពេញ : ក្រៅពីចុះអនុសារណៈយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរដ្ឋាភិបាលកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ មេដឹកនាំទាំងពីរបានជជែកពិភាក្សាគ្នារឿង វិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងថាមពល ពិសេសជំរុញលើកទឹកចិត្តការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ ។ នេះបើតាមការចុះផ្សាយពីផេករបស់នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃចន្ទនេះ ។

ខ្លឹមសារបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញធ្វើជាសហធិបតី ចុះហត្ថលេខាលើឯកសារចំនួន០២ និងបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញអំពីលទ្ធផលជំនួបទ្វេភាគី។

ក្នុងពិធីចុះហត្ថលេខានោះ គឺរដ្ឋាភិបាលទាំងពីរបានចុះអនុសារណៈនៃការយោគយល់គ្នារវាងឡេស៊ី និងកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com