ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅ ប្រទេសហ្វីលីពីន ចាប់ផ្តើមជាផ្លូវការ
ថ្ងៃទី ៖ 27-03-2023, ដោយ​​ admin , 103 Views
                     
ហ្វីលីពីន : យោងតាមការចុះផ្សាយពីសារព័ត៌មានរបស់រដ្ឋ AKP នៅថ្ងៃចន្ទនេះ បានផ្សាយថា ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន បានចាប់ផ្តើមជាផ្លូវការហើយ និងបានបញ្ចប់ទៅដោយរលូន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ដោយមាននិស្សិតខ្មែរ និងកីឡាករ-កីឡាការិនីហ្វីលីពីន ចូលរួមរត់ដង្ហែប្រមាណ ៤០០នាក់ ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋហ្វីលីពីន នៅតាមដងផ្លូវ។

ពិធីដង្ហែនេះ បានធ្វើឡើងក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC និងលោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និងជាអភិបាលក្រុង Tagaytay លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន រួមទាំងភ្ញៀវកិត្តិយសនៃបណ្តាប្រទេសអាស៊ានជាច្រើនរូបទៀត។ រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com