ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺគុនខ្មែរ និងគុនល្បុកតោ ដែលនឹងត្រូវបង្ហាញខ្លួនអង្រួនអារម្មណ៍ប្រជាជននៅលើពិភពលោក ថាកម្ពុជាជានរណា ? និងជ្រាបកាន់តែច្បាស់ពីក្បាច់គុនខ្មែរបុរាណ ឬគុនល្បុកតោ ដែលមានចំណាជាប្រវត្តិសាស្រ្តនៅលើផ្ទាំងសិលាអង្គរវត្តដែលបុព្វបុរសដូនតាខ្មែរ បន្សល់ទុក ។
ជនជាតិខ្មែរទាំងអស់បានបង្ហាញអារម្មណ៍រំភើបរីករាយឥតគណនា ខណៈកម្ពុជាដែលជាប្រទេសដ៍តូចមួយបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្ហាញពីភាពរីកចម្រើនទៅឱ្យពិភពលោកបានដឹងនិងជ្រាបច្បាស់៕