ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្នុងពេលកំពុងតានតឹងជាមួយប្រទេសលោកខាងលិច រុស្ស៊ីបាញ់បង្ហោះផ្កាយរណបយោធាឡើងទីអវកាស
ថ្ងៃទី ៖ 24-03-2023, ដោយ​​ admin , 115 Views
                     
បរទេស : ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងអាកាសរបស់ប្រទេសនេះ បានបាញ់បង្ហោះផ្កាយរណបយោធាដោយជោគជ័យទៅកាន់គន្លងតារាវិថីកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។

យោងតាមស្ថានីយ៍ RT បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងអាកាសរបស់ប្រទេសនេះ បានបាញ់បង្ហោះផ្កាយរណបយោធាដោយជោគជ័យ។

ផ្កាយរណប់បានហោះឡើងនៅម៉ោង 9:40 ព្រឹក (ម៉ោងក្នុងតំបន់) ពីតំបន់ Plesetsk cosmodrome ក្នុងតំបន់ Arkhangelsk ភាគខាងជើង។

សេចក្តីប្រកាសនោះបាននិយាយថា គ្រាប់រ៉ុក្កែតនោះផ្ទុកឧបករណ៍នេះ«សម្រាប់ជាប្រយោជន៍ដល់ក្រសួងការពារជាតិរុស្ស៊ី»។ នៅឆ្នាំ 2022 Plesetsk Cosmodrome គឺជាទីតាំងនៃការបាញ់បង្ហោះរ៉ុក្កែតចំនួន 13 ក្នុងចំណោម 22 ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។

ការបាញ់បង្ហោះផ្កាយរណប់យោធាកើតឡើងចំពេលដែលការប្រឈមមុខតានតឹងរវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិចកាន់តែខ្លាំងឡើង ពិសេសក្រោយពេលដែល តុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីការចាប់ខ្លួនប្រធានាធិបតីពូទីនពីបទ ឧក្រិដ្ឋកម្មសង្គ្រាម ។

មន្ត្រីរុស្ស៊ីបានព្រមានថាបើចាប់ខ្លួនលោកពូទីន សង្គ្រាមបរមាណូនឹងកើតឡើង ហើយប្រទេសណាចាប់ខ្លួនលោកពូទីននោះប្រទេសនោះនឹងរលាយជាមិនខាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com