ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាងអំ ជាពូជស្រូវបុរាណ កំពុងមានទីផ្សារល្អ
ថ្ងៃទី ៖ 24-03-2023, ដោយ​​ admin , 111 Views
                     
ភ្នំពេញ : ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយ លោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំ មានខ្លិនក្រអូបប្រហើរ និងមានរស់ជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា។ នេះបើតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ។

លោកស្រី ឈឺន សុភាសី ម្ចាស់ហាងអង្ករស្រីមុំ៩៩ (Srey Mom99) កំពុងដាំដុះផ្ទាល់លើផ្ទៃដីជាង ២០០ហិកតា បានឱ្យដឹងថា ពូជស្រូវនេះអាចធ្វើបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា ហើយប្រមូលផលនៅចន្លោះពាក់កណ្តាលខែវិច្ឆិកា។

ក្រោយពីបានផ្សព្វផ្សាយនិងចែកចាយពូជនាងអំ អំឡុង១០ឆ្នាំក្រោយពីបានរកឃើញពូជនេះ ស្រូវនាងអំត្រូវបានដាំដុះដោយកសិករក្នុងខេត្ត និងបានចែកចាយទៅខេត្តដទៃទៀតផងដែរ។

ស្រូវនាងអំនេះក៏ត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលផងដែរ និងនាំយកទៅពិសោធន៍និងបន្សុទ្ធពូជដោយស្ថានីយ៍ពិសោធន៍កសិកម្មព្រៃផ្តៅ នៃអគ្គនាយកដ្ឋានកសិកម្មនៅឆ្នាំ២០១៩ (របាយការណ៍សកម្មភាពអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩)។

លើសពីនេះ ពូជស្រូវនាំងអំ ត្រូវបានណែនាំឱ្យដាំដុះដោយ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា ថាជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។

បច្ចុប្បន្នស្រូវនាងអំ ត្រូវបានធ្វើការដាំដុះច្រើននៅក្នុងខេត្តព្រះវិហារ កសិករបានធ្វើកសិកម្មតាមកិច្ចសន្យាដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន ០៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និងក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE) សរុបចំនួន ៦,៧៥៣,១៩០គីឡូក្រាម ក្នុងតម្លៃស្រូវសើមចន្លោះពី ៩៦០រៀល ទៅ ១១០០រៀល ក្នុងមួយគីឡូក្រាម (CEN, 2021)។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com