ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សប្ដាហ៍ទី២ខែមីនានេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣០ម៉ឺននាក់
ថ្ងៃទី ៖ 23-03-2023, ដោយ​​ admin , 100 Views
                     
ភ្នំពេញ : ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១៣-១៩ ខែមីនា ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៣០៦,៥១៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៤,៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥១,៨៩៨នាក់។ នេះបើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍កាលពីថ្ងៃពុធ ។

ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៦៨,០៦៧នាក់ * ខេត្តសៀមរាប ៤២,៨៦៣នាក់ * រាជធានីភ្នំពេញ ៤០,៤៧៣នាក់ * ខេត្តកំពត ២៥,២៣៣នាក់ * ខេត្តបាត់ដំបង ២៥,១៩៩នាក់ * ខេត្តកំពង់ចាម ១៤,១៨០នាក់ * ខេត្តបន្ទាយមានជ័យ ១២,២៩៥នាក់ * ខេត្តពោធិ៍សាត់ ១០,៦៣០នាក់។

ជាការកត់សម្គាល់ ចរន្តភ្ញៀវទេសចរក្នុងស្រុកបន្តស្ថិតក្នុងរង្វង់ប្រមាណ​៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលសប្តាហ៍កន្លងមក យើងទទួលភ្ញៀវក្នុងស្រុកប្រមាណ១.៥លាននាក់ ក្នុងនោះការប្រារព្ធពិធីបុណ្យទន្លេនៅខេត្តកំពង់ធំចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ បានទាក់ទាញភ្ញៀវជាង១លាននាក់។

ក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលតែងកើតឡើងនារៀងរាល់ថ្ងៃទី២០ និង២១ ខែមីនា។ ទន្ទឹមនឹងនេះ នាថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ដោយឡែក ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជាបានកំពុងខិតខំជំរុញការរៀបចំអង្គរសង្រ្កាន្ត ខណៈដែលបណ្តារាជធានី-ខេត្តផ្សេងៗ ក៏បានកំពុងខិតខំជំរុញការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com