នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
លោក ផុស សុវណ្ណ ៖ ក្រៅពីសរសេរត្រឹមត្រូវតាមវិជ្ជាជីវៈហើយ អ្នកសារព័ត៌មានត្រូវពិនិត្យផ្នែកច្បាប់បន្ថែមផង
ថ្ងៃទី ៖ 18-03-2023, ដោយ​​ admin , 93 Views
               
ភ្នំពេញ : ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានថ្លែងថា អ្នកសារព័ត៌មានសំខាន់ណាស់មានតួនាទីក្នុងការចម្លងព័ត៌មានពីប្រជាជនទៅរដ្ឋាភិបាល ឬពីរដ្ឋាភិបាលមកប្រជាជន ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ នៅរាជបណ្ឌិតសភា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមនិងអ្នកសារព័ត៌មានជាង៥០០នាក់ លោក ផុស សុវណ្ណ បន្តថា កន្លងមកសារព័ត៌មានខ្លះសរសេរព័ត៌មានបំបាត់ការទុកចិត្តលើរដ្ឋាភិបាល ។

លោកថា រដ្ឋាភិបាលចង់បានព័ត៌មានពិត ងាយស្រួលព្យាបាលត្រូវ ហើយរដ្ឋាភិបាលកម្ពុជាតែងយកអ្នកសារព័ត៌មានជាដៃគូ ។ ពេលខ្លះអ្នកសារព័ត៌មានរករឿងសមត្ថកិច្ចទៀតនៅពេលដោះលែងអនិតិជន ។ «ក្រៅពីសរសេរត្រឹមត្រូវតាមវិជ្ជាជីវៈហើយ អ្នកសារព័ត៌មានត្រូវពិនិត្យផ្នែកច្បាប់បន្ថែមផង» ។ នេះបើតាមការបញ្ជាក់ពី លោក ផុស សុវណ្ណ ។

លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍អ្នកសារព័ត៌មានកម្ពុជា បានថ្លៃងថា នេះជាលើកទី២ នៃការរៀបចំវគ្គបណ្ដុះបណ្ដាលរបស់សមាគម ដែលលើទី១ រៀបចំក្នុងខែមីនា ឆ្នាំ២០២២ មានសិក្ខាកាមប្រមាណជិត ៤០០ នាក់ និងលើកទី២ នៅទៅ១៨ និង ១៩ ខែមីនា ឆ្នាំ២០២៣នេះ មានសិក្ខាកាមប្រមាណជិត ៦០០នាក់ ក្នុងនោះសិក្ខាកាមភាគច្រើនជាអ្នកសារព័ត៌មាន។

លោកបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជំនួបអ្នកសារព័ត៌មានលើទី៥។

លោកបានលើកឡើងថា វគ្គសិក្សា ជំនាញសរសេរកម្រិតខ្ពស់នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការប្រកបអាជីព និងជាមូលដ្ឋានដ៏ប្រសើរកលើមាគ៌ាវិស័យសារព័ត៌មាន ដែលប្រកបដោយសមត្ថភាព គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

លោក បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជប់សិក្សាសិក្ខាកាមមានឱកាសប្រឡងប្រកួតយកពានរង្វាន់ អ្នកសរសេរអត្ថបទព័ត៌មានល្អ ៗប្រចាំឆ្នាំ២០២៣ ក្នុងវេទិការ ប្រកួតសរសេរព័ត៌មានល្អ ដែលសមាគមន៍កំពុងដំណើរការស្នើសុំគោលការណ៍រៀបចំវេទិការពីក្រសួងព័ត៌មាន ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia