នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
សមាគម TYDA និងធនាគារអេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈ ដើម្បីបុព្វហេតុការងារមនុស្សធម៌
ថ្ងៃទី ៖ 18-03-2023, ដោយ​​ admin , 48 Views
               
ភ្នំពេញ : ការចុះអនុស្សរណៈរវាងធនាគារអេស៊ីលីដា និងសមាគម TYDA ដើម្បីការងារមនុស្សធម៌ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងចំនួនទឹកប្រាក់ចំនួន ៤០ម៉ឺន ដុល្លារអាមេរិក ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និង លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅស្នាក់ការកណ្តាលធនាគារអេស៊ីលីដា ។

លោកបណ្ឌិត អ៉ិន ចាន់នី បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដា មានមោទនភាពណាស់ដែល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានជ្រើសរើសធ្វើជាដៃគូក្នុងកិច្ចការងារមនុស្សធម៌ នេះជាកត្តាជំរុញលើកទឹកចិត្តដល់ធនាគារផងដែរ។

លោកបន្តថាការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវទំនាក់ទំនងរវាងធនាគារ អេស៊ីលីដា និងសមាគមTYDA ដោយធនាគារបានចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ដល់ TYDA ក្នុងទឹកប្រាក់ចំនួន៤០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ ក្នុងការព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃ ក៏ដូចជាជួយសម្រាលបន្ទុកដល់គ្រួសារ ដែលខ្វះខាតនៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្ត ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការគាំទ្រការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ លោកស្រី បានមានប្រសាសន៍ថា ភាពជាដៃគូនៅថ្ងៃនេះ គឺបានបង្ហាញពីការប្ដេជ្ញាចិត្ត របស់ក្រុមការងារសមាគម ដែលត្រូវទទួលស្គាល់កាន់តែច្រើនឡើងពីសាធារណជន ហើយមានយុវជនកាន់តែច្រើនឡើងមានឆន្ទៈ ក្នុងការចូលរួមដំណើរជាមួយ TYDA ក្នុងការដោះស្រាយបញ្ហាសុខភាពជូនប្រជាជន។

លោកស្រី បានបង្ហាញក្ដីសង្ឃឹមថា ធនាគារ អេស៊ីលីដា នឹងបន្តជួយគាំទ្រដល់ សមាគមបន្តទៀត ដើម្បីផ្ដល់ឱកាស លទ្ធភាព និងការបណ្ដុះបណ្ដាលសមត្ថភាព ដល់សមាជិក និងក្រុមការងារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ដែលលំបាកពិតប្រាកដ។

លោកស្រី បញ្ជាក់ថា គ្មានអ្វីធំជាងជីវិត សុខភាព ក្តីសុខគ្រួសារ ដែលគ្រប់គ្នាបានចូលរួមជួយដល់ប្រជាពលរដ្ឋ ដោយក្នុងនោះទាមទារមានការចូលរួម ផ្ដល់លទ្ធភាពពីវិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា អនុស្សរណៈការយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA និងធនាគារអេស៊ីលីដា ភីអិលស៊ីក្នុងចំនួនទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំគឺឆ្នាំទី១ចំនួន១៥ម៉ឺនដុល្លា ឆ្នាំទី២ចំនួន១៥ម៉ឺនដុល្លា ឆ្នាំទី៣ចំនួន១០ម៉ឺនដុល្លា ក្នុងគោលបំណងផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ដល់សហគមក្រីក្រទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ការចូលរួមរបស់យុវជនស្ម័គ្រចិត្តក្នុងការងារសង្គម៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia