នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
កូរ៉េខាងជើង មានមីស៊ីលប្រើពេលតែ ៣៣នាទីប៉ុណ្ណោះ វាយប្រហារដល់ទឹកដីអាមេរិក
ថ្ងៃទី ៖ 17-03-2023, ដោយ​​ admin , 51 Views
               
កូរ៉េខាងជើង : កូរ៉េខាងជើងបានអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីលអន្តរទ្វីបអត់ឈប់ឈរ ដោយពេលនេះទទួលបានជោគជ័យហើយ នៅប្រភេទមីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ អាចវាយប្រហារដល់ទឹកដីអាមេរិក។

ព័ត៌មាន South China Morning Post នៅថ្ងៃទី១៧ខែមីនាបានផ្សាយថា អ្នកវិទ្យាសាស្ត្រចិនមួយក្រុមមានមូលដ្ឋានក្នុងទីក្រុងប៉េកាំង បាននិយាយថាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់របស់កូរ៉េខាងជើង អាចវាយប្រហារចំ ភាគកណ្ដាលសហរដ្ឋអាមេរិក ត្រឹមរយៈពេល៣៣នាទី ប្រសិនបើប្រព័ន្ធការពារដែនអាកាសអាមេរិកបរាជ័យក្នុងការស្ទាក់ចាប់បំផ្លាញមីស៊ីលនេះ។

អ្នកវិទ្យាសាស្ត្រចិនមកពីវិទ្យាស្ថាន Beijing Institute of Electronic System Engineering កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រចិន មីស៊ីល ICBM ស៊េរីវ៉ាសុង-១៥ (Hwasong-15) ដែលមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ របស់កូរ៉េខាងជើង និងដែលអាចបាញ់បានចម្ងាយប្រហែល ១៣,០០០គីឡូម៉ែត្រ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយប្រហារគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ មីស៊ីលវ៉ាសុង-១៥ នេះអាចវាយប្រហារចំភាគកណ្ដាលសហរដ្ឋអាមេរិកតែម្ដង ក្នុងរយៈពេល ១,៩៩៧វិនាទី ឬស្មើនឹង៣៣នាទី ក្នុងករណីដែលប្រព័ន្ធ ការពារដែនអាកាសអាមេរិក បរាជ័យស្ទាក់បំផ្លាញ។

ការសិក្សានេះដដែលក៏បានឱ្យដឹងដែរថាប្រព័ន្ធការពារដែនអាកាសអាមេរិកសព្វថ្ងៃ អាចនឹងមានការលំបាកក្នុងការ កំណត់អត្តសញ្ញាណ និងការពារប្រឆាំងនឹងការវាយប្រហារនេះ។

ការសិក្សាខាងលើរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន គឺធ្វើឡើងតាមរយៈការឈ្វេងយល់ពីការវាយប្រហារដោយមីស៊ីល ICBM របស់កូរ៉េខាងជើង ចេញពីតំបន់ Sunchon នៃរដ្ឋធានីព្យុងយ៉ាង និងកំណត់គោលដៅលើទីក្រុង Columbia នៃរដ្ឋ Missouri សហរដ្ឋអាមេរិក៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia