ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឯកឧត្តម វ៉ី សំណាង គោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»
ថ្ងៃទី ៖ 17-03-2023, ដោយ​​ admin , 99 Views
                     
ភ្នំពេញ : អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។

ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្រឯកឧត្ដម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com