នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
៤៩ថ្ងៃទៀតព្រឹត្តិការណ៍ដ៍អស្ចារ្យនៅកម្ពុជា នឹងចាប់ផ្ដើមកក្រើកពាសពេញពិភពលោក
ថ្ងៃទី ៖ 17-03-2023, ដោយ​​ admin , 44 Views
               
ភ្នំពេញ : គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៤៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមផេករបស់នាយករដ្ឋមន្រ្តី ។

ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺគុនខ្មែរ និងគុនល្បុកតោ ដែលនឹងត្រូវបង្ហាញខ្លួនអង្រួនអារម្មណ៍ប្រជាជននៅលើពិភពលោក ថាកម្ពុជាជានរណា ? និងជ្រាបកាន់តែច្បាស់ពីក្បាច់គុនខ្មែរបុរាណ ឬគុនល្បុកតោ ដែលមានចំណាជាប្រវត្តិសាស្រ្តនៅលើផ្ទាំងសិលាអង្គរវត្តដែលបុព្វបុរសដូនតាខ្មែរ បន្សល់ទុក ។

ជនជាតិខ្មែរទាំងអស់បានបង្ហាញអារម្មណ៍រំភើបរីករាយឥតគណនា ខណៈកម្ពុជាដែលជាប្រទេសដ៍តូចមួយបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្ហាញពីភាពរីកចម្រើនទៅឱ្យពិភពលោកបានដឹងនិងជ្រាបច្បាស់៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia