ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចិនអបអរសាទ ចំពោះជំនួបរបស់មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទី២និងទី៣នៅតំបន់អាស៊ីជួបគ្នា
ថ្ងៃទី ៖ 16-03-2023, ដោយ​​ admin , 98 Views
                     
បរទេស : បើតាមតួលេខនៅលើពិភពលោក ស្តីពីមហាអំណាចសេដ្ឋកិច្ច ជប៉ុនឈរលំដាប់ទី៣ បន្ទាប់ពីចិន ហើយកូរ៉េខាងត្បូង ឈរលំដាប់ទី ១០ នៅលើពិភពលោក។ ប៉ុន្តែបើគិតនៅក្នុងតំបន់អាស៊ីវិញ ចិនលេខមួយ ជប៉ុនលេខពីរ និងកូរ៉េខាងត្បូង លេខ៣។

នៅពេលនេះ ចិនសង្ឈឹមថា ការបើកទំព័រថ្មីនៃទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ ដែលមិនបង្កអស្ថិរភាពក្នុងតំបន់ឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនប្រឆាំងនឹងប្លុកផ្តាច់មុខនៃប្រទេសនីមួយៗ ហើយសង្ឃឹមថាទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅដែលអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា «ក្នុងនាមជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ប្រទេសចិនបានកត់សម្គាល់ពីអន្តរកម្មនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរបស់ពួកគេ»។

លោក Wang បានកត់សម្គាល់ថា ការឈ្លានពាន និងការគ្រប់គ្រងអាណានិគមនៃរបបយោធានិយមរបស់ជប៉ុនកាលពីអតីតកាល បាននាំមកនូវគ្រោះមហន្តរាយដ៏ធំដល់ប្រទេសចិន កូរ៉េខាងត្បូង ក៏ដូចជាអាស៊ីទាំងមូល។

ដោយកត់សម្គាល់ថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក លោក Wang បាននិយាយថា វាគឺជាផលប្រយោជន៍រួមរបស់ភាគីទាំងបី និងក្នុងតំបន់ ដើម្បីរួមគ្នារក្សាស្ថិរភាព និងខ្សែសង្វាក់ផ្គត់ផ្គង់ដោយគ្មានការរារាំងនៅកម្រិតតំបន់ និងពិភពលោក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com