ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាកន្លែងដែលព្រះអាទិត្យរះ និងលិច ស្រស់ស្អាតជាងគេលើលោក
ថ្ងៃទី ៖ 16-03-2023, ដោយ​​ admin , 137 Views
                     
ភ្នំពេញ : នៅបាំងតែ៥ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ភាពអស្ចារ្យនៅលើលោកនឹងលេចចេញជារូបរាង នៅចំកំពូលប្រាសាទអង្គរវត្តដែលជាប្រាសាទដ៍ចំណាស់មានអាយុកាលរាប់ពាន់ឆ្នាំ ក្នុងទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ដែលជាប្រទេសនៅក្នុងតំបន់អាស៊ី ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បាតុភូតថ្ងៃរះចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត ឬហៅថាថ្ងៃសមរាត្រី ដែលជាថ្ងៃដែលយប់ និងថ្ងៃមានពេលស្មើគ្នា ខុសពីខែធម្មតាខ្លះយប់មានរយៈពេលវែងជាងពេលថ្ងៃ ឬថ្ងៃមានរយៈពេលវែងជាងយប់។ បាតុភូតអស្ចារ្យនេះគឺមានតែ ២ដងក្នុងមួយឆ្នាំប៉ុណ្តោះ ដែលអាចកើតមានក្នុងថ្ងៃណាមួយនៃចន្លោះថ្ងៃទី ២១ដល់២៣ ខែមីនា និង  ចន្លោះថ្ងៃទី ២១ដល់២៣ ខែកញ្ញា។

 នៅឆ្នាំ២០២៣នេះ គេហទំព័រដ៏ល្បី របស់អង់គ្លេស ឈ្មោះ Mornings.co.uk បានស្រង់តួរលេខថា ក្នុងចំណោមប្រទេសទាំង១០នៅលើពិភពលោក ប្រទេសមានអ្នកទស្សនាព្រះអាទិត្យរះ និងលិច ច្រើនជាងគេ គឺប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ដោយជាប់ចំណាត់ថ្នាក់លេខ១ ។ បន្ទាប់មកចំណាត់ថ្នាក់ លេខ២ បានទៅលើ Haleakala Crater របស់ អាមេរិក ។ ចំណាត់ថ្នាក់ លេខ៣ បាន ទៅលើ Taj Mahal របស់ឥណ្ឌា ។ ចំណាត់ថ្នាក់ លេខ៤ បានទៅលើ Borobudur Temple របស់ ឥណ្ឌូនេស៉ី ។
ចំណាត់ថ្នាក់ លេខ៥ បានទៅលើ Uluru របស់ អូស្ត្រាលី។ 
ចំណាត់ថ្នាក់ លេខ៦ បានទៅលើ Saragng Kot របស់ នេ ប៉ាល់ ។ ចំណាត់ថ្នាក់ លេខ ៧ បាន ទៅលើ Bagan Temples របស់ មី យ៉ាន់ ម៉ា ។ ចំណាត់ថ្នាក់ លេខ៨ បាន ទៅលើ Adam’s Peak (Sri pada) របស់ ស្រីលង្កា ។ 
ចំណាត់ថ្នាក់ លេខ៩ បាន ទៅលើ Charles Bridge របស់ ឆេក និងចំណាត់ថ្នាក់ លេខ១០ បាន ទៅលើ Machu Picchu របស់ ពេ រូ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com