ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ដាក់ទណ្ឌកម្មរុស្ស៊ី រហូតដល់អស់មធ្យោបាយដាក់ហើយ ប្រកាសថាមិនប៉ះពាល់ទៀត
ថ្ងៃទី ៖ 14-03-2023, ដោយ​​ admin , 122 Views
                     
បរទេស : នៅពេលថ្មីៗនេះក្រសួងការបរទេសអាមេរិក បានប្រកាសថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី មិនរារាំង ដល់ការនាំចេញស្បៀងអាហារ និងជីកសិកម្មនោះឡើយ។ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Vershinin អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកមិនយល់ស្របឡើយថា ការលើកលែងក្នុងទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៉ី ពាក់ព័ន្ធនឹងការនាំចេញអាហារ និងជី មិនដំណើរការនោះ។

លោក ប្រាយស៍ បានគូសបញ្ជាក់ថា «កន្លងមក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានគូសបញ្ជាក់ពីឧបសគ្គ ដែលនៅតែមានចំពោះការនាំចេញកសិផលរុស្ស៊ី។ នោះវាមានន័យថា ការលើកលែងទណ្ឌកម្មសម្រាប់អាហារ និងជី ដែលចែងដោយទីក្រុងព្រុចសែល វ៉ាស៉ីនតោន និងទីក្រុងឡុងដ៍ មិនបានដំណើរការនោះទេ។

ហើយថ្មីៗនេះ រុស្ស៉ីក៏បាននិយាយអំពីមូលហេតុដែលការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ មិនអាចពន្យារពេលបន្ថែមបាន»។ លោក ប្រាយស៍ បានបន្ថែមថា «យើងពិបាកនឹងជឿណាស់ នៅពេលដែលពួកយើង ហើយនិងពិភពលោកទាំងមូលដឹងច្បាស់ថា ការនាំចេញស្បៀងអាហារ និងជីរបស់រុស្សី បានត្រលប់ទៅរកកម្រិតដូចមុនពេលមានសង្រ្គាមវិញហើយ។ ប៉ុន្តែនៅពេលដែលយើងបានឮ រុស្សីថាពួកគេកំពុងត្រូវបានរារាំង ពីការនាំចេញគ្រាប់ធញ្ញជាតិ និងជី នោះវាមិនមែនជាការពិតឡើយ»។

កិច្ចព្រមព្រៀងស្តីពីការនាំចេញស្បៀងអាហារពីអ៊ុយក្រែនតាមច្រកសមុទ្រខ្មៅ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី មានសុពលភាពរហូតដល់ ១២០ថ្ងៃ។ នៅពេលនោះ អង្គការសហប្រជាជាតិ (UN) ក៏បានលុបចោលការរឹតបន្តឹង ដែលរារាំងការនាំចេញផលិតផលកសិកម្ម និងជី របស់រុស្ស៊ី។ ក្រោមមក កិច្ចព្រមព្រៀងដដែលនេះ ត្រូវបានពន្យារយៈពេល ១២០ថ្ងៃទៀត ដែលត្រូវផុតកំណត់នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៣។ ខណៈភាគីពាក់ព័ន្ធកំពុងបន្តចរចា លោក វឺស៉ីនីន និយាយថា រុស្ស៊ីយល់អាចព្រមពន្យារកិច្ចព្រមព្រៀងទៀត ប៉ុន្តែសម្រាប់រយៈពេលតែ៦០ថ្ងៃប៉ុណ្ណោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com