ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេច ស ខេង ៖ រាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ
ថ្ងៃទី ៖ 10-03-2023, ដោយ​​ admin , 121 Views
                     
ភ្នំពេញ : ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងថា រាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិបាននិងកំពុងទាក់ទាញការវិនិយោគពីបរទេស និងក្នុងស្រុកដើម្បីអភិវឌ្ឍវិស័យដីធ្លី អចលនទ្រព្យ និងផលិតកម្ម សេវាកម្មនានា ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍទីក្រុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នានាបណ្តាលមកពីការប្រែប្រួលនៃសភាពការណ៍ពិភពលោកក៏ដោយ។ ស្របពេលជាមួយការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនរហ័សទាំងនេះ យើងក៏បានកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធគុណភាពបរិស្ថាន បញ្ហាអនាម័យ សោភ័ណភាពទីក្រុង និងបញ្ហាកកស្ទះចរាចរណ៍ជាដើម ។ល។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានណែនាំឱ្យអាជា្ញធរយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងសំណង់, បញ្ហាបរិស្ថាន ការគ្រប់គ្រងសំរាម សំណល់រឹង និងរាវ, ការងារទីក្រុងវៃឆ្លាត (Smart City)។

សម្ដេចក៏បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបន្តសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងកៀរគរដៃគូនានារួមទាំងវិស័យឯកជនក្នុងការចូលរួមអនុវត្តនូវផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងវៃឆ្លាត និងមានចីរភាព (២០២២-២០៣០) ដោយត្រូវខិតខំធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញឱ្យមានសមត្ថភាពក្នុងការអនុវត្តនូវកិច្ចការនេះ។ សម្ដេចក៏បានផ្ដល់អនុសាសន៍បន្ថែមពាក់ព័ន្ធនឹងការផ្តល់សេវាសាធារៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ, ការពង្រឹងរបៀបរបបការងារ ដោយថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានីភ្នំពេញ ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារ និងសាមគ្គីភាពក្នុងរដ្ឋបាលរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com