ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មេប៉ុស្តិវាល ស្រុកគងពិសី ដែលទើបឡើងតំណែងថ្មីប្រឈមបញ្ហាផ្លូវច្បាប់ ប្រសិនថ្នាក់លើរកឃើញកំហុសដោះលែងជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈថ្នូរនឹងលុយជិត៣ពាន់ដុល្លារ
ថ្ងៃទី ៖ 08-02-2023, ដោយ​​ admin , 115 Views
                     
កំពង់ស្ពឺ : បើទោះបីស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន មិនបរិយាយពីកំហុសឬចំណាត់ការទៅលើលោកអនុសេនីយ៍ឯក ឃុន វាសនា មេប៉ុស្តិ៍វាល ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធរងការចោទថា ដោះលែងជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈថ្នូរនឹងលុយជិត៣ពាន់ដុល្លារក៍ពិតមែន ប៉ុន្តែសំណុំរឿងមួយនេះមិនត្រូវបានផ្អឹបឡើយ ពោលពេលនេះប៉ូលិសកំពុងមានចំណាត់ការតាមចាប់ខ្លួនជនសង្ស័យយ៉ាងយូរ២ថ្ងៃទៀតសំណុំរឿងនឹងត្រូវបញ្ជូនទៅកាន់តុលាការ ដោយឡែកមេប៉ុស្តិ៍អាចនឹងត្រូវមានវិធានការពីព្រោះនេះជារឿងបុគ្គល ។ នេះបើតាម លោក សម សាមួន ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន នៅព្រឹកថ្ងៃទី៨ កុម្ភៈ បានថ្លែងតាមទូរសព្ទប្រាប់ Cam Post ថា គិតមកទល់ពេលនេះមានរយៈពេល៥ថ្ងៃហើយ ចាប់ពីថ្ងៃទី៤ កុម្ភះ មកទល់ថ្ងៃទី៨នេះ ដែលប៉ូលិសជំនាញបាននិងកំពុងតាមចាប់ជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈមកវិញ យ៉ាងយូរខានស្អែក ( ១០ កុម្ភៈ ) សំណុំរឿងនឹងត្រូវបញ្ជូនទៅកាន់តុលាការបើទោះជនសង្ស័យមិនទាន់ចាប់បានក៍ដោយ ។

លោកស្នងការចាត់ទុកថា រឿងមេប៉ុស្តិ៍ដោះលែងជនសង្ស័យជារឿងបុគ្គលរបស់គាត់ មិនពាក់ព័ន្ធអ្នកផ្សេងទេ ហើយរឿងនេះក៍ជាលើកទី១ផងដែរដែលមន្រ្តីប៉ូលិសមិនរាយការណ៍មកថ្នាក់លើ ។

តាមសេចក្ដីរាយការណ៍ លោកអនុសេនីយ៍ឯក ឃុន វាសនា មេប៉ុស្តិ៍វាល ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទើបឡើងកាន់តំណែងកាលពីពេលថ្មីៗ នឹងគេដឹងថា ជាកូនប្រសាររបស់ លោកស្នងការរង អៀង អុល ទទួលផែនធនធានមនុស្សដែលជាអ្នកជំនាញខាងរត់ការឲ្យកូនចៅឬខ្សែរបស់គាត់បានឡើងកាន់តំណែង ពេលនេះ រងការចោទថា ហ៊ានដោះលែងជនសង្ស័យក្នុងករណីរំលោភសេពសន្ទវៈលើអនីតិជនក្រៅប្រព័ន្ធតុលាការជាថ្នូរនឹងប្រាក់ ២៧៥០ ដុល្លារ។

យោងតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកគងពិសីបានបង្ហើបអោយដឹងថា កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៣ មានករណីរំលោភសេពសន្ថវ:មួយបានកើតឡើងបង្កដោយជនសង្ស័យមួយរូប ឈ្មោះ យិន ចែត អាយុប្រហែល៤០ ឆ្នាំ ទៅលើក្មេងស្រីមួយរូបដែលមានសតិមិនប្រក្រតីនិងជាអនីតិជន នៅភូមិសាយ៉ង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយធ្វើសកម្មភាព សមត្ថកិច្ចក្រោមការដឹកនាំរបស់លោកឃុន វាសនាជា នាយប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលវាល ដោយមិនបានរាយការណ៍ជូនថ្នាក់លើអោយជ្រាបជារបាយការណ៍នោះទេ។ 

ប្រភពបន្តថា លោកនាយប៉ុស្តិ៍ ឃុន វាសនា បានដើរតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ផងនិងជាតំណាងអយ្យការដោយខ្លួនឯងផង ដោយហ៊ានសម្រេចបញ្ចប់រឿងត្រឹមទឹកលុយ ២៧៥០ ដុល្លារ ដោយដោះលែងជនសង្ស័យឈ្មោះយិនចែតនៅល្ងាចថ្ងៃទី៣ កុម្ភៈក្រោយពីរួចខ្លួន ជនសង្ស័យមិនបង្អង់យូរក៏បានគេចខ្លួនបាត់ ។

ដោយឡែកមន្ត្រីនគរបាលស្រុកគងពិសី ជាច្រើនបានបង្ហើបថា កូនប្រសារ លោក អៀង អុល ថ្មីៗនេះបានឡើងតំណែងធ្វើនាយប៉ុស្តិប៉ុស្តិ៍ចំនួនពីររូប គឺមួយរូបនៅប៉ុស្ត៍នគរបាលរដ្ឋបាលរការកោះ និងមួយរូបទៀតនៅប៉ុស្តិ៍វាលដែលតាំងខ្លួនជាតំណាងអយ្យការ ហ៊ានដោះលែងជនសង្ស័យក្នុងបទឧក្រិដ្ឋឲ្យមានសេរីភាពនេះ។ 

មានការលើកឡើងផងដែរថា ករណីនេះថ្នាក់លើគួរពិនិត្យមើលនិងដកលោកលោកអនុសេនីយ៍ឯក ឃុនវាសនាយកទៅអនុវត្តវិន័យ របស់នគរបាលជាតិឬក៏បញ្ជូនគាត់ឲ្យទៅរៀនច្បាប់ជាថ្មីម្ដងទៀតដើម្បីយកចំណេះមកបម្រើប្រជាពលរដ្ឋកុំឲ្យអាងអំណាចបុណ្យស័ក្តិដែលឡើងតាមខ្សែធ្វើអ្វីតាមអំពើចិត្តព្រោះករណីនេះបើពិនិត្យមើលទៅលើក្មេងស្រីរងគ្រោះជាអនីតិជនហើយមានសតិមិនគ្រប់ទៀតផង។មិនគួរណាលោកឃុន វាសនា ហ៊ានសម្រេចបញ្ចប់រឿងត្រឹមឋានៈខ្លួនជាមេប៉ុស្តិ៍បែបនេះសោះ។

លោកអនុសេនីយ៍ឯក ឃុន វាសនា មេប៉ុស្តិ៍វាល នៅព្រឹកថ្ងៃទី៨ កុម្ភៈ បានប្រាប់ Cam Post បែបសម្ដីខ្សាវៗថា ពេលនេះយើងកំពុងតាមចាប់ជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈ ។ លោកថា មិនបានឃាត់ជនសង្ស័យថ្នូរនឹងលុយទេ បើទោះប៉ូលិសស្រុក ថាលោកពាក់ព័ន្ធក៍ដោយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com