ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទីបំផុតអភិបាលស្រុកបសេដ្ឋត្រូវបានដកតំណែងហើយ ក្រោយ ACU ព្រមានរឿងលក់ដីអាងទឹករបស់រដ្ឋជាង១៦០ហិកតាដោយខុសច្បាប់
ថ្ងៃទី ៖ 07-02-2023, ដោយ​​ admin , 139 Views
                     
កំពង់ស្ពឺ : អភិបាលស្រុកបសេដ្ឋលោក ឈឺន សុធន ត្រូវបានរដ្ឋបាលខេត្តសម្រេចស្នើរដកតំណែងហើយ ក្រោយព្រមានផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់លោកពាក់ពន្ធ័ករណីលក់ដីអាងទឹកតាដែង តានួនរបស់រដ្ឋប្រមាណជាង១៦០ហិកតាដោយខុសច្បាប់។នេះបើយោងតាមស្មារតីនៃអង្គប្រជុំបន្ទាន់របស់គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗ ដោយដាក់ជំនួសមកវិញនូវបេក្ខភាពអភិបាលរងមួយរូបដែលកំពុងបម្រើការងារក្នុងស្រុកនេះដែរ។

តាមសម្តីដែលអាចទុកចិត្តបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាលោក សំអឿន សុបញ្ញា អតីតអភិបាលរងស្រុកបសេដ្ឋនិងត្រូវឡើងមកកាន់តំណែងជាអភិបាលស្រុកជំនួសលោក ឈឺន សុធន ហើយលោក ឈឺន សុធន ត្រូវចូលមកបម្រើការងារនៅការិយាល័យរដ្ឋបាលនៃសាលាខេត្តកំពង់ស្ពឺវិញ។

គួររំលឹកឡើងវិញផងដែរថា អភិបាលស្រុកបសេដ្ឋលោក ឈឺន សុធន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)រកឃើញថា មានការជាប់ពាក់ពន្ធ័នឹងការលក់ដីអាងទឹករបស់រដ្ឋដែលមានទំហំរហូតដល់ទៅ១៦៥ហិកតា ទៅឱ្យឈ្មួញដើម្បីវិនិយោគលើអាងទឹកនេះ។

អង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានផ្ញើរលិខិតជូន លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺឱ្យចាត់ចែងចំពោះមុខ ដោយឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ផ្អាកសកម្មភាពក្នុងការប្រមូលទិញដីដោយខុសច្បាប់ ដោយមានលោក សុិន សារុន នាយករដ្ឋបាលជាអ្នករៀបចំយកដីរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏បានស្នើឱ្យលោក ស៊ិន សារុន នាយករដ្ឋបាលដែលបានចម្លងដៃម៉ារីវេនបើកទំនប់ទឹកពីឆ្មាំយាមទំនប់ ក្នុងការបើកទឹកពង្រីងបង្ខះទឹកក្នុងទំនប់ដើម្បីធ្វើការវាស់វែងយកដីលក់ ឱ្យបញ្ឈប់និងប្រគល់ដៃម៉ារីវេនចម្លងនេះមកឱ្យសាលាស្រុកបសេដ្ឋរក្សាទុកវិញ។

ជាមួយនោះក៏សុំឱ្យលោកអភិបាលស្រុក បញ្ឈប់នៅរាល់សកម្មភាពទាំងអស់ខាងលើនេះជាបន្ទាន់ ព្រោះទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីនេះ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់ឱ្យដឹងថា កន្លងមកខេត្តបានស៊ើបអង្កេតលើរឿងនេះដែរបន្ទាប់ពីលេចឮព័ត៌មានមិនប្រក្រតីមួយចំនួន។តែករណីនេះរដ្ឋបាលខេត្តមិនបានបញ្ជាឱ្យទៅធ្វើរឿងនេះទេ អ្នកណាធ្វើ អ្នកនឹងទទួល និយាយរួមសក់អ្នកណាក្បាលអ្នកនោះ។ចំពោះបទល្មើសព្រហ្មទណ្ឌ បើគាត់ប្រព្រឹត្តឱ្យមានបទល្មើស អាហ្នឹងគាត់ទទួលខុសត្រូវខ្លួនគាត់ទៅ រដ្ឋបាលមិនបានណែនាំអីឱ្យគាត់ទៅធ្វើខុសច្បាប់ទេ ។

ពាក់ពន្ធ័និងការដកតំណែងលោក ឈឺន សុធន ពីអភិបាលស្រុកបសេដ្ឋ មហាជនបានសម្តែងការងឿងឆ្ងល់ថាហេតុអ្វីគុយទាវមួយតុ ត្រូវលោក ឈឺន សុធន ចេញម្នាក់ឯង ចុះអ្នកផ្សេងទៀតដែលបានទទួលឆ្ងាញ់និងលាភសក្ការៈនេះដែរម៉េចបានជាមិនត្រូវដកចេញដែរ?។ ព្រោះថារឿងនេះវាជារឿងធំមិនមែនត្រឹមតែលោក ឈឺន សុធន ម្នាក់ឯងសម្រេចបាននោះទេ ព្រោះបើគ្មានការចូលរួមពីមន្ទីរជំនាញបរិស្ថាន មន្ទីរធនធានទឹក និងមន្ទីរសុរិយោដីនិងរដ្ឋបាលខេត្តគឺមិនអាចទៅរួចឡើយ។ហើយមួយវិញទៀតមហាជនបានស្នើរឱ្យអង្គភាពACUអង្កេតលើបឹងនិងអាងមួយចំនួនផ្សេងទៀតដែលបច្ចុប្បន្នបឹងនិងអាងទាំងនោះខ្លះបានចាក់ដីលុបអស់ហើយនិងអាងមួយចំនួនទៀតបាននិងកំពុងរត់ការលក់ឱ្យឈ្មួញដូចគ្នា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com