ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តួកគីប្រកាសកាន់ទុក្ខ៧ថ្ងៃដល់ជនរងគ្រោះស្លាប់ដោយការរញ្ជួយដី
ថ្ងៃទី ៖ 07-02-2023, ដោយ​​ admin , 112 Views
                     
បរទេស : ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសកាន់ទុក្ខទូទាំងប្រទេស រយៈពេល ៧ថ្ងៃ ដើម្បីគោរពវិញាណក្ខន្ធជនរងគ្រោះស្លាប់ដោយការរញ្ចួយដី។

គិតត្រឹមព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ចំនួនមនុស្សស្លាប់សរុបដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរីបានកើនឡើងដល់ជាង ៤៣០០នាក់ និងរបួសជិត១៥.០០០នាក់ ។

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសទួរគីនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងដល់ ២,៩២១នាក់ ខណៈចំនួននៅក្នុងប្រទេសស៊ីរីជិតខាងមានចំនួន ១,៤៥១នាក់។

មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក ទទួលបន្ទុកគ្រោះអាសន្ននៅអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ជាង ២ម៉ឺននាក់។ អ្នកស្រី Smallwood បាននិយាយថា "យើងតែងតែឃើញរឿងដូចគ្នាជាមួយនឹងការរញ្ជួយដីផ្សេងទៀត ដែលចំនួនដំបូងនៃអ្នកស្លាប់ និងរបួសគឺខ្ពស់ណាស់ក្នុងរយៈពេលមួយសប្តាហ៍" ។ សហភាពអឺរ៉ុប (EU) បានដំណើរការយន្តការឆ្លើយតបវិបត្តិរបស់ខ្លួន ដើម្បីពន្លឿនការគាំទ្រសម្រាប់តួកគី និងស៊ីរី។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគី លោក Jeff Flake បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនអង្គភាពរុករក និងជួយសង្គ្រោះចំនួនពីរទៅកាន់ប្រទេសទួរគី។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Muhammad Shtayyeh បាននិយាយថា ក្រុមពេទ្យ និងការពារជនស៊ីវិលរបស់ប្រទេស នឹងត្រូវបញ្ជូនទៅកាន់ប្រទេសតួកគី និងស៊ីរី ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះ។ អ៊ីរ៉ាក់ក៏បាននិយាយដែរថា ខ្លួននឹងបញ្ជូនជំនួយដល់ជនរងគ្រោះដោយសាររញ្ជួយដី។

ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើននាក់ ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។

រីឯចំនួនអ្នករងរបួសវិញ មានដល់ទៅជិត ១៤,៥០០នាក់ឯណោះ ដោយនៅតួកគី មានអ្នករងរបួសជាង ១២,០០០នាក់ និង ៣,៤១១នាក់ នៅក្នុងប្រទេសស៊ីរី។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៩ តួកគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៧,០០០នាក់ ខណៈកាលពីឆ្នាំ១៩៣៩ គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com