ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តាមពិតអ្នកជំពាក់លុយ កីឡាករ ប៊ូ ខាវ គឺជាជនជាតិថៃ មិនមែនកម្ពុជាទេ កម្ពុជាក៍ជាជនរងគ្រោះដែរ
ថ្ងៃទី ៖ 07-02-2023, ដោយ​​ admin , 132 Views
                     
ភ្នំពេញ : ក្រោយកម្ពុជាបានប្រកាសដាក់ Kun Khmer ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅបាំងតែ៨៧ថ្ងៃទៀត គិតត្រឹមថ្ងៃទី៧ កុម្ភៈ ២០២៣នេះ ធ្វើឱ្យភាគីថៃកើតទុក្ខមិនសុខចិត្តរសាប់រសល់ដេកមិនលក់បក់មិនល្ហើយរហូតផ្ទុះជម្លោះពាក្យសម្ដីនៅលើបណ្ដាញទំនាក់ទំនងសង្គមជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះកីឡាករថៃ ឈ្មោះ ប៊ូ ខាវ ដែលគេស្គាល់ថា ជាជនជាតិគួយ បានចេញមកប្រតិកម្ម និងចោទថា កម្មវិធី Worldfight នៅកម្ពុជា ជំពាក់លុយ ប៊ូ ខាវ ២.២លានបាត រហូតមកទល់ពេលនេះមិនទាន់ដោះស្រាយទេ ។

ចំណុចនេះធ្វើឱ្យអ្នកគ្រប់គ្រងកម្មវិធីរបស់ទូរទស្សន៍ដ៍ល្បីនៅកម្ពុជា បានចេញមកប្រតិកម្ម ដោយបានបញ្ជាក់ថា សូម្បីតែកម្ពុជាក៍ជនរងគ្រោះដែរ ។

លោក គង់ វិសាល គឺជាអ្នកគ្រប់គ្រងកម្មវិធី នៅទូរទស្សន៍បាយ័នរបស់កម្ពុជា កាលពីថ្ងៃទី៦ កុម្ភៈ បានបង្ហោះសារតបថា រឿង​ កីឡាករ​ប៊ួខាវ​ មកប្រកួត​នៅកម្ពុជា​កន្លងមកនោះ​ .. គឺជនជាតិ​ថៃគ្នាគាត់​ឈ្នោះ​ . TIPAYA SRISUD កាន់​ Passport លេខ: AB2468835 ឈ្មោះ​ ហៅ​ក្រៅ​ . Mr Oun ក្រោយ​មក​ប្តូរ​ឈ្នោះ​ Tonny Ann ជាអ្នកទាក់ទង​យកមក​ប្រកួតទេ​ រឿងលុយ​បាន​ចំណាយ​ ទៅ​កីឡាករ​ប៊ួខាវ​ គ្រប់​ចំនួន​ឬមិនគ្រប់​ មិន​ពាក់ពន្ធ័​ភាគី​កម្ពុជា​ឡេីយ​។ សូម​ប្រិយមិត្ត​ ដែលស្នេហា​វិសយ័កីឡាប្រដាល់​ទាំងក្នុង​ទាំង​ក្រៅប្រទេស​ ព្រមទាំង​ភាគី​ កីឡាករ​ប៊ួខាវ​ សូម​មេត្តា​ជ្រាប​៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com