ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីកម្ពុជា ៖ ប្អូនស្រីថ្ងៃស្អែកបែកគ្នា!
ថ្ងៃទី ៖ 06-02-2023, ដោយ​​ admin , 170 Views
                     
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារនៅល្ងាចថ្ងៃទី៦ កុម្ភៈនេះថា សល់តែមួយយប់ទៀតប៉ុណ្ណោះ រូបកាយប្អូននឹងត្រូវបញ្ចុះទៅក្នុងព្រះធរណីដែលជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូន។

សំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី បែបសោកសៅ បានពោលថា បែកគ្នាដោយមិនបានលាគឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារ តែនេះ ជាក្រឹត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែ អ្វីជាការសោកស្តាយគឺនៅត្រង់មនុស្ស ដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យ មនុស្សដែលមានអាយុតិចជាង។

បើតាមសំណេរបន្តរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ ទោះតូចក្តីធំក្តីមិនដែលមានភាពរកាំរកូស សូម្បីពាក្យសំដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យ ក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹក ស្រណោះដល់ពេលដែលកន្លងហួស ពិសេសកូន ចៅនិងក្មួយៗដែលម្តាយ ជីដូននិងម្តាយមីងបានមើលថែទាំដល់ពួក គេ។

សម្ដេចថា ដូចឆ្នាំកន្លងមកដែរពេលបងប្រុសមរណភាពខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃ នោះទេព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋ អាមេរិកដើម្បីប្រជុំពិសេសអាស៊ាន. សហរដ្ឋអាមេរិក។ លើកនេះពេលប្អូនស្រី ទទួលមរណភាពពេលបុណ្យ៧ថ្ងៃត្រូវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដែលកម្មវិធីនេះបានព្រមព្រៀងគ្នាតាម រយៈការទូតជាងមួយខែមកហើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com